Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេក​ណាស់​! អ្នកគ្រូ​ពេទ្យ​ថៃ​ម្នាក់ បាន​ដួល​ស្លាប់​ក្នុង​មន្ទីរពេទ្យ ព្រោះតែ​ខំប្រឹង​ធ្វើការ​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​វីដ​១៩ ដោយ​មិន​គិតពី​សុខភាព​របស់ខ្លួន​

spot_img

​ប្រទេស​ថៃ ៖ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០២០ សារព័ត៌មាន Arun Amarin បាន​រាយការណ៍​ថា អ្នកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ Manisara Jaiboon ឬ​ហៅថា Nid ដែលជា​គិលានុបដ្ឋាយិកា​ជំនាញ​មួយរូប នៅ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ប្រា​ឆា​នុ​រ៉ូ ក្នុង​ខេត្ត​ឈៀង​រ៉ៃ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ បន្ទាប់ពី​បាន​ខិតខំ​ធ្វើការ​នឿយហត់​ពេក​រហូត​ដួល​ស្លាប់ ដើម្បី​បម្រើការ​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វីដ​១៩ ។​

​គេ​បាន​រកឃើញថា អ្នកស្រី Manisara គឺ​បណ្ដាលមកពី​ជំងឺ​គាំងបេះដូង និង​ជំងឺ​រលាក​សួត ដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​មានការ​បរិច្ចាគ​ឈាម តាម​អ៊ីនធឺណិត ហើយ​មនុស្ស​ជាច្រើន​បាន​បរិច្ចាគ​ឈាម​ជូន​អ្នកស្រី ប៉ុន្តែ​អ្វីៗ​មិនអាច​មានលទ្ធភាព​ជួយសង្គ្រោះ​ជីវិត​អ្នកគ្រូ​ពេទ្យ​បាន​។​

​ទន្ទឹមនេះ​ផងដែរ ពិភពលោក​អ៊ីនធឺណិត​បានបង្ហាញ​នូវ​ការ​កាន់ទុក្ខ ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ការ​ពលី​ជីវិត​ដ៏​ធំធេង​មួយ​នេះ របស់​អ្នកគ្រូ Manisara ហើយ​សង្ឃឹមថា អ្នក​រាល់គ្នា​គួរ​បន្ត​ស្នាក់​នៅផ្ទះ ដើម្បី​កាត់បន្ថយ និង​ឈាន​បញ្ឈប់​ការ​ការរីករាលដាលនៃជំងឺ​កូ​វីដ ១៩ នេះ​សម្រាប់​ប្រទេសជាតិ​ទាំងមូល ហើយក៏​មិន​ត្រូវមាន​បុគ្គលិក​ពេទ្យ​ណា​ម្នាក់ ត្រូវស្លាប់​ដោយសារ​ការខិតខំ ក្នុង​បុព្វ​ហេតុនេះ​ទៀតឡើយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ kapook)


spot_img
×