Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ និង​មិនបាន​ដោះស្រាយ​នោះឡើយ​

spot_img

​ខេត្ត​ប៉ៃលិនៈ ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​រង​ផលប៉ះពាល់​ជំងឺ Covid-19 ជាច្រើន​ជាក់ស្ដែង បានទទួល​ស្បៀងអាហារ​ពី​អាជ្ញាធរខេត្ត​ប៉ៃលិន និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ផ្សព្វផ្សាយ​អំពី​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ខ្នង​ផ្ទះ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ពី​
​ការព្រួយបារម្ភ ចំពោះ​ជំងឺ​កូ​វី​១៩ បានធ្វើឱ្យ​ក្រុមហ៊ុន សហគ្រាស​និង​កន្លែង​ការងារ​មួយចំនួន ត្រូវបាន​បិទទ្វារ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​អត់​ការងារ​ធ្វើ ហើយ​ពលរដ្ឋ​ខ្លះទៀត​ដែល​ធ្វើជា​ពលករ​នៅក្រៅ​ប្រទេស ត្រូវ​បង្ខំចិត្ត វិលត្រឡប់​មកកាន់​ស្រុកកំណើត​និង​លំ​
​នៅ​ដ្ឋា​ន​វិញ ដូច្នេះ​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមគ្រួសារ របស់​ពួកគាត់​។ ជាក់ស្តែង​នៅថ្ងៃនេះ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេ​
​ត្ត បាន​នាំយក​អំណោយ​ជា​ស្បៀងអាហារ មក​ឧបត្ថម្ភ​ដល់​ពួកគាត់​នៅតាម​ខ្នង​ផ្ទះ ព្រោះ​មិនអាច​ធ្វើការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ទេ​។ បើទោះបីជា​អំណោយ​ស្បៀងអាហារ​ទាំងនេះ មិនបាន​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយកម្រិត​ផងដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​អំពាវនាវ​សូម​លោកតា លោកយាយ អ៊ំ​ពូ​មីង​និង​បងប្អូន​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​ចិ​ញ្ជឹ​ម​ជីវិត​និង​បង្កបង្កើត​ផល ដាំ​ដំណាំ​ឱ្យបាន​កាន់​ច្រើន ដើម្បី​បង្កើន​ជីវភាព ឱ្យបាន​ធូរស្រាល​ជាង​មុន​។ ពិសេស ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ និង​លាង​សម្អាត​ដៃ​ឱ្យបាន​ជាប្រចាំ ក្នុងន័យ​ចូលរួម បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ កូ​វីត ១៩​។ ការជួយ​គ្នា​ក្នុង គ្រា​លំបាក​គឺជា​វប្បធម៌​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ សែន បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ​។ ជាពិសេស​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ដោយ​មិន​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ​និង​មិនបាន​ដោះស្រាយ​នោះឡើយ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ជាមួយ​ប្រជាជន និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់ពេលវេលា​។​
​ឯកឧត្តម ផាន់ ចាន់​ធុល បាន​មានប្រសាសន៍​ក្រើនរំលឹក ដល់​អជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​ក្រុមគ្រូពេទ្យ​ជំនាញ ត្រូវ​បន្តធ្វើ​ការផ្សព្វផ្សាយ​អប់រំ​នៅតាម​មូលដ្ឋាន ជាពិសេស នៅតាម​ទីប្រជុំជន​និង​ទីសាធារណៈ​ឲ្យ​បាន​ផុលផុស អំពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩​ផងដែរ​៕ ដោយៈ​អ៊ុង​សា​រុំ​


spot_img
×