Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀង ថៃ លោកជំទាវ​ឧកញ៉ា​បណ្ឌិត វណ្ណ លុយ ​និង​លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី នាំយក​ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិ​ក 2400 ដប និង​ម៉ាស 4000​ម៉ាស​ជូន លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មេរោគ COVID-19​

spot_img

​ភ្នំពេញ​៖ លោក​ឧកញ៉ា ទៀង ថៃ លោកជំទាវ​ឧកញ៉ា​បណ្ឌិត វណ្ណ លុយ និង​លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី ព្រមទាំង​ក្រុមការងារ បាន​នាំ​ជំនួយ​សប្បុរស​ជូន លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​គ្រូពេទ្យ​ស័​គ្ម្រ​ចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) នា​ភូមិគ្រឹះ នា​ថ្ងៃទី​៧​ខែមេសា​នេះ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​មេរោគ COVID-19​។​

​សម្ភារ​រួមមាន ៖ ទឹកបរិសុទ្ធ​អេ​រ៉ូ​ទិ​ក 2400 ដប និង​ម៉ាស 4000​ម៉ាស​។ សម្ភារ​ទាំងនោះ ដើម្បី​ចូលរួមចំណែក​អំពី​វិធានការ និង​ការធ្វើ​អនាម័យ​ក្នុងការ​បង្ការ និង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​មេរោគ COVID-19 ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​លោក​ឧកញ៉ា លោកជំទាវ ទាំងអស់ បន្តធ្វើ​សកម្មភាព​នេះ​ជាប្រចាំ ។​

​លោកជំទាវ​ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​ជនរួមជាតិ​ជៀស​ផុតពី​ជំងឺឆ្លង​ទាំងឡាយ និង​បាន​សប្បាយរីករាយ ជួបជុំ​ជាមួយ​ក្រុមគ្រួសារ និង​មាន​លាភ​សំណាងល្អៗ គ្រប់ៗ​គ្នា​។ កុំ​ភ្លេច​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បាក់តេរី និង​មេរោគ​ឆ្លង​ផ្សេងៗ​រួមទាំង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន ដល់​លោក​ឧកញ៉ា ទៀង ថៃ លោកជំទាវ​ឧកញ៉ា​បណ្ឌិត វណ្ណ លុយ និង​លោកជំទាវ​ឧកញ៉ា ជីប យុ​ទ្ធា​រី ដែលជា​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ​៕​ដោយ​៖​កូ​ឡាប​


spot_img
×