Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​២​ថ្ងៃ ភ្លើង​ឆាបឆេះ​ជញ្ជ្រាំង ឆ្លង​ឆេះ​ចំការ​ប្រេងខ្យល់ អស់​ជិត​១០​ហិកតា នៅ​ក្រុង​បាវិត និង​ឆេះ​ជញ្ជ្រាំង​៤៥​ហិកតា នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង​៖ អគ្គិភ័យ​ឆាបឆេះ​ជញ្ជ្រាំង រាលដាល​ឆេះ​ដើម​ប្រេងខ្យល់ អស់​ជិត​១០​ហិកតា ហើយ​រាលដាល​ទៅជិត​ផ្ទះ​អ្នកស្រុក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍ យ៉ាងខ្លាំង ខ្លាច​រាលដាល​ឆេះ ដល់ផ្ទះ​សម្បែង​របស់​ពួកគាត់​។​

​ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៥​គ្រឿង មកជួយ​អន្តរាគមន៍​ជួយ​ពន្លត់ បាន​ទាន់ពេលវេលា ក្នុងនោះ​មាន​រថយន្ត​របស់​កង​រាជ​អាវុធហត្ថ និង​រថយន្ត​ពន្លត់​អគ្គិភ័យ នគរបាល​ក្រុង​បាវិត បានមក​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​បាន​ទាន់ពេល ក៏ប៉ុន្តែ​មិនទាន់​ដឹង​មូលហេតុ​ឆេះ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​ឆាបឆេះ​ជញ្ជ្រាំង និង​ចំការ​ប្រេងខ្យល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ឆេះ​អស់​ចំការ​ប្រេងខ្យល់​ជាង​៩​ហិកតា ត្រូវ​សមត្ថកិច្ច​ពន្លត់​រលត់​អស់​។​

​ហើយ​ករណី​ទី​២ នៅវេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៦ មេសា ២០២០​នេះ ក៏មាន​ភ្លើង​ឆាបឆេះ​ជញ្ជ្រាំង​ទ្រង់ទ្រាយ​ធំ បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ឆេះ អស់​ជញ្ជ្រាំង​ចំនួន​៤៥​ហិកតា និង​ដើម​ប្រេងខ្យល់​អស់​មួយចំនួន​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប គឺ​ចាប់ផ្តើម​ឆេះ​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​រហូតដល់​ម៉ោង​១​និង​២៥​នាទី​រសៀល ទើប​សមត្ថកិច្ច​គ្រប់គ្រង​បាន និង​ពន្លត់​បាន​ជោគជ័យ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង របស់​កងរាជអាវុធហត្ថ​ស្រុក​ស្វាយទាប​និង រថយន្ត​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយទាប​ប្រ​ប្រាស់​ទឹក​អស់​៧​រថយន្ត​។​

​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយពី​ទទួលបាន​ដំណឹង​ថា មាន​ភ្លើង​ឆេះ​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​ស្រុក​ទាំង​៣​ទៀត ព្រម​កម្លាំង​នគរបាល​ក្រុង​បាវិត បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង មកជួយ​បាញ់​ពន្លត់ នៅ​ចំការ​ដើម​ប្រេងខ្យល់ និង​អស់​ទឹក​ចំនួន​៩​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​ទាន់ពេលវេលា ដោយ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់ និង​ផ្ទះ​អ្នកភូមិ​នោះទេ​។​

​ប្រភព​បន្តថា ក្នុង​ខណៈនោះ​ក៏មាន​វត្តមាន​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត និង​លោក​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត មកជួយ​ពន្លត់​អគ្គិភ័យ​រហូត​គ្រប់គ្រង​ស្ថាន​ការ​ទាន់ពេល​។​

​ប្រភព​បាន​បន្តទៀតថា ការឆេះ​ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា​នេះ សមត្ថកិច្ច​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​នេះ​នៅឡើយ​ទេ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដោយ​សង្ស័យថា មាន​មនុស្ស​លួច​ដុត​ទើប​ភ្លើង​ឆាបឆេះ មាន​ទ្រង់ទ្រាយ​ធំ​បែបនេះ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×