Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​ផ្ទះសំណាក់​គ្រូបង្រៀន​ជាទី​តាំង ត្រៀម​បម្រុង​ទុក​បន្ថែម សម្រាប់​ទទួល​ព្យាបាល និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក អ្នក​កើត​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀងៈ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធានគណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទះសំណាក់​គ្រូបង្រៀន ស្ថិតនៅក្នុង​ក្រុង​ស្វាយរៀង ដែល​រដ្ឋបាលខេត្ត​ជ្រើសរើស ជាទី​តាំង​ត្រៀម​បម្រុង​ទុក​បន្ថែម សម្រាប់​ទទួល​ព្យាបាល និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុងករណី​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង ។​

​អភិបាលខេត្ត បាន​បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ ក្រោម​ការយកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្របតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​មានការ​ចូល​រួម​គាំទ្រ ពី​គ្រប់​សមាសភាព​ភាព ទាំង​ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន កងកម្លាំង មន្ត្រីរាជការ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បានធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​ដំណើរការ​យ៉ាង​ល្អប្រសើរ ហើយ​អាច​ទប់ស្កាត់បាន​នូវ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

​លោក​បាន​បន្តថា បើទោះបីជា​យ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្ន​ក៏​នៅតែមាន ហើយ​ការសម្រេច​ជ្រើសរើស ទីតាំង​ផ្ទះសំណាក់​គ្រូបង្រៀន​នេះ គឺជា​វិធាន​ការបន្ថែម ដើម្បី​ចូលរួមចំណែក​ឲ្យ​បាន​គត់មត់ ថែមទៀត​ក្នុង​កិច្ចការ​បង្ការ ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះថា​ស្ថានភាព​ជារួម​នៃ​ការវិវឌ្ឍ​របស់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​របស់​យើង គឺ​នៅតែ​ជា​ប្រឈម​នៅឡើយ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បានស្នើ​ដល់​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​រដ្ឋាករទឹក និង​អគ្គិសនី ជាបឋម​ត្រូវ​រៀបចំ​កែលម្អ និង​ត្រួត​ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធ​ទឹក និង​ប្រព័ន្ធ​ភ្លើង​នៅ​ទីតាំង​នេះ ដើម្បី​បំពេញបន្ថែម​ក្នុងករណី​ចាំបាច់ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់ ឆ្លើយតប​តម្រូវ​ការដែល​អាច​ប្រើប្រាស់​នាពេលខាងមុខ ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×