Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការឧបត្ថម្ភ​របស់​ស​ប្បុរ​សជន ឆ្លើយតប​ទៅនឹង​ស្ថានភាព និង​តម្រូវ​ការចាំបាច់ នាពេល​បច្ចុប្បន្ន ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

spot_img

​ខេត្តស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើងថា ការជួយឧបត្ថម្ភ​ដោយ អាជីវករ រស់នៅ​ឃុំ​ប្រសូតិ ជូន​រដ្ឋបាលខេត្ត​នាពេលនេះ ដែល​ពិតជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព និង​តម្រូវ​ការចាំបាច់ នាពេល​បច្ចុប្បន្ន ព្រោះថា ជំងឺ​កូ​វីដ​១៩ ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​កន្លងមកនេះ មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព ប្រជាជន​នៅក្នុង​ប្រទេស​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ស្ទើរ​គ្រប់ផ្នែក រួមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ។

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ទទួលយក​អំណោយ​ជា​អង្ករ ចំនួន ១០​តោន ដែល​ឧបត្ថម្ភ​ដោយ​លោក ចាន់ រតនៈ និង​ភរិយា អាជីវករ រស់នៅ​ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ផ្ដល់ជូន​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្ដែង នៅក្នុង​ដំណាក់កាល នៃ​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ចាន់ រតនៈ និង​ភរិយា ដែល​បាន​ជួយឧបត្ថម្ភ​ជា​អង្ករ ចំនួន ១០​តោន ផ្ដល់ជូន​រដ្ឋបាលខេត្ត​នាពេលនេះ ដែល​ពិតជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព និង​តម្រូវ​ការចាំបាច់ នាពេល​បច្ចុប្បន្ន ព្រោះថា ជំងឺ​កូ​វីដ​១៩ ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​កន្លងមកនេះ មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព ប្រជាជន​នៅក្នុង​ប្រទេស​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ស្ទើរ​គ្រប់ផ្នែក រួមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ។

​លោក​ក៏បាន​លើកឡើងថា សកម្មភាព​ដ៏​ប្រពៃ​នេះ ពិតជា​កាយវិការ​ដ៏​ល្អប្រសើរ​សបញ្ជាក់​ឲ្យ​ឃើញ ពី​ការរួមចំណែក​មិនអាច​ខ្វះ​បាន​ពី​ផ្នែក​ឯកជន នៅក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម របស់​ប្រជាពលរដ្ឋ ដែល​នាពេល​បច្ចុប្បន្ននេះ ទន្ទឹមនឹង​ការអនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត​ក៏បាន​គិតគូរ​យក​ទុកដាក់​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការរៀបចំ​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ត្រៀម ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផលប៉ះពាល់ ក៏ដូចជា​បងប្អូន​ពល​ករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​អំណោយ​ជា​អង្ករ​នាពេលនេះ គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ដែល​រដ្ឋបាលខេត្ត​កំពុង​ត្រៀម​រៀបចំ ៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×