Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​៣​នាក់​ត្រូវបញ្ជូន ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន និង​កែច្នៃ​សារធាតុ​គីមី​ផ្សំ​ជាច្រើន​គីឡូ

spot_img

​ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​នេះ បានធ្វើ​ការបញ្ជូន​ជនជាតិ​វៀតណាម ប្រុស​-​ស្រី ចំនួន​៣​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ក្នុង ករណី រក្សាទុក ជួញដូរ​គ្រឿងញៀន និង​កែច្នៃ​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​។​

​លោក កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការដឹកនាំ លោកស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃទី​៣១ មីនា រហូតដល់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ កម្លាំង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​រូបលោក សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត រដ្ឋបាល​ក្រុង​បាវិត និង​ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា លោក ស៊ន មុនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន និង​កែច្នៃ​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​ចំនួន​៣​ទីតាំង​ផ្សេងគ្នា ក្នុងនោះ​រួមមាន ៖

​ទីតាំង​ទី​១.​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ទីតាំង​ទី​២.​នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ទីតាំង​ទី​៣.​នៅ​ចំណុច​សណ្ឋាគារ សុបិន​ពិសេស ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង និង​បក្ខពួក​ចំនួន​៣​នាក់ ស្រី​១​នាក់ (​ជា​ជនជាតិ​វៀតណាម​)​។ ទី​១.​ឈ្មោះ ត្រឹង វឹក​ភូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម (​ជា​មេខ្លោង​), ទី​២.​ឈ្មោះ វ៉ូ ហ័​រ​ធឿ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម និង ទី​៣.​ឈ្មោះ ង៉ូ ធី​អៀង​ថា​ន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម​។ ចំពោះ​វត្ថុតាង ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស​សរុប​ទាំង​៣​ទីតាំង រួមមាន ៖ សារធាតុ​ញៀន​សរុប​ទម្ងន់ ១៤៩៥,៧១(​ក្នុងនោះ​)​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៦៧៣,៤៣​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​៥៧០,៤៨​ក្រាម​, តា​មីន (Ketamine) ទម្ងន់​២៥១,៨០​ក្រាម សារធាតុ​មិនទាន់​ច្បាស់លាស់ ទម្ងន់​២៤៤៩,៨២​ក្រាម​, រថយន្ត​៤​គ្រឿង​, ម៉ូតូ​១​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​២​គ្រឿង រួម​នឹង​សម្ភារ​វេច​ខ្ចប់ ឧបករណ៍​ជក់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×