Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែកបត់ ម៉ូតូ​ទៅបុក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

spot_img

បន្ទាយមានជ័យ​៖ មាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​ដែក​១​គ្រឿង​បត់​ឆ្វេង ក្នុងស្ថានភាព​គ្រោះថ្នាក់ ពិតជា​បង្ក​គ្រោះ​ដល់​គេ​មែន គឺ​ម៉ូតូ​១​គ្រឿង​ទៀត​បើក​ក្នុង​ទិស​ស្រប បានមក​បុក​ពេញទំហឹង​បង្ក​ឲ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ។​
​គ្រោះថ្នាក់​កើតឡើង​កាល​ម៉ោង ៥​ល្ងាច ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ លើផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​លោក​ស៊ុត ហួរ នាយផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖ ដំបូង​មាន​ម៉ូតូ​រ៉ឺម៉ក​មួយគ្រឿង​បើក​ពី​លិចទៅ​កើត ។​
​ដល់​ចំណុចកើតហេតុ ក៏​បត់​ឆ្វេង​មក​ស្តាំ​ដោយ​មិនបាន​ប្រយ័ត្ន ស្របពេលនោះ​មាន​ម៉ូតូ​១​គ្រឿង​ទៀត ពាក់​ផ្លាកលេខ​បន្ទាយមានជ័យ​1N.8247 បើក​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន បើក​មកដល់​ចំណុចកើតហេតុ​ក៏​ទៅបុក នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ អ្នកបើក​ម៉ូតូ និង​អ្នករួមដំណើរ​របួសធ្ងន់ ។​

​អ្នកបើក​មានឈ្មោះ ជិន មករា ប្រុស ២១​ឆ្នាំ រស់នៅ​ភូមិ​សូរិយា​ចាស់ សង្កាត់​និមិត្ត ក្រុង​ម​ប៉ោយប៉ែត ខត្ត​បន្ទាយមានជ័យ និង​អ្នករួមដំណើរ​ម្នាក់ទៀត​មានឈ្មោះ​មិ ដូច ៕ ដោយ ៖ បន្ទាយ​

spot_img
×