Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ទី ០៨ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​​​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ។

ការងារ ៖ ​ការងារស្ថិតក្នុងស្ថានភាព​មិនល្អ​ ​ដាច់ខាត​មិនត្រូវ​ធ្វើ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន​ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។

ជំនួញ ៖ ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សម្បក​ក្រៅ ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មានការ​ប្រឆាំង​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​ឱ្យ​មកវិញ​ដូច​ជាទី​គាប់​បំណង​ផង​។

ការងារ ៖ ​ការប្រកប​ការងារ​លោកអ្នក​ត្រូវធ្វើ​ថ្នាក់​ធន​កណ្តាល​ឬ​មិន​សំខាន់​ពេក​ ព្រោះ​ថាបើ​ធ្វើ​ធំ​ពេក​ឬ​សំខាន់​ខ្លាំង​ផ្លែផ្កា​ដែល​ហុច​មកវិញ​មិនសូវ​ដូច​គាប់​បំណង​នោះឡើយ​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការប្រឆាំង​គ្នា​មាន​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​​ ​រាសី​ខ្ពស់ត្រដែត​។ ​​ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុង​ស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​តែង​ហុច​មកវិញ​គួរសម​ផងដែរ ប៉ុន្តែ​យ៉ាងណា​ប្រាក់កាស​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​តែង​ហូរ​ធ្លាយ​ចេញទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​​រាសី​ស្រុតចុះ​។ ​ការរស់នៅ​វិញ លោកអ្នក​មិន​គប្បី​ចាប់កំហុស ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅពេល​ក្រោយ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​ការប្រកប​កិច្ចការងារ​បើ​លោកអ្នក​មានការ​ពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផងដែរ​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ ​រាសី​ល្អជា​មធ្យម​។​ ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​អស់ៗ​ពី​ខ្លួន​។

ការងារ ៖ ​​​ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស និង ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន​ដូច្នេះ​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅរួច​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។​

ស្នេហា ៖ មនោសញ្ចេតនា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។ ​​​​ថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់ ដូចនេះ​ជា​ឱកាសល្អ​ច្រើន​សម្រាប់​លោកអ្នក​ពង្រីក​ការងារ​ឬ​ចូលធ្វើ​បទសំភាសន៍​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផល​ល្អៗ​ចូលមក​ច្រើនជាង​អាក្រក់​។​

ការងារ ៖ ក្នុងពេល​នេះដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ណាស់​។​

ជំនួញ  ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ក្នុង​រយះ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ ​​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំមមី​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​មិន​ថា​រឿង​ប្រាក់កាស​ឬ​ចេញទៅ​ទំនាក់ទំនង​ពី​រឿង​អ្វីមួយ​ឡើយ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ច្រើនជាង​អាក្រក់​ជានិច្ច​។​

ជំនួញ ៖ មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​មានជោគ​សិរី ហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ទៀតផង​។​

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​មើលរំលង​ពី​បញ្ហា​សុ​វត្តិភាព​បានទេ​ពិសេស​ងាយ​កើតរឿង​រាវ​ចំបែងចិត្ត​ណាស់​ផង​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​ក្តី​សន្សឹមៗ​ហើយ គិត​ផលប្រយោជន៍​អ្នកដទៃ​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅរួច​។​

ស្នេហា ៖ ​​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំរកា​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើ​លោកអ្នក​ទៅណា​មក​ណា​ឬ​ធ្វើ​អ្វី​មានការ​រាំងស្ទះ​និង​ពិសេស​អាចមាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ទៀតផង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសបស្ចឹម​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​ជាង​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​​​​​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម ម្ល៉ោះ​ហើ​បើ​ចង់​ផ្តើមធ្វើ​អ្វីមួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​ព្រោះថា​ផល​ល្អ​នៅចាំ​ហុច​ឱ្យ​ជានិច្ច​។​

ការងារ ៖ ​​​​ការប្រកប​ការងា​រវិ​ញ​នោះ​មាន​លក្ខណៈ​ពេញដៃពេញជើង ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ទៀតផង​។

ជំនួញ ៖ ​​​​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​គិតថា​សេចក្តីស្នេហា​មាន​លំនឹង​ហើយ​អាច​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផត​៕

​ឆ្នាំកុរ​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​អ្នកមាន​បំពេញ​កិច្ចការងារ​អ្វីមួយ​គឺ​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ទាំង​មិន​ស្វែងរក​ភាព​រីកចម្រើន​បានឡើយ ​បើ​ពុំ​នោះទេ​ដំណើរ​ជីវិត​លោកអ្នក​នឹង​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​ណាមួយ​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើន​ឯការ​ជួញ​ជិត​ការរកចំណូល​ជួប​ផល​លំបាក​បន្តិច​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​

ស្នេហា ៖ ​មនោសញ្ចេតនាស្នេហាប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

spot_img
×