Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាង​៤​ខែ​ហើយ មិនទាន់​ដោះស្រាយ​ចប់ តែ​ប៉ូលិស​ថា រឿងនេះ​នៅក្នុង​ដៃ​តុលាការ ករណី​ក្មេងស្ទាវ​ឆ្មក់​កាប់​របួស​ ២​នាក់ ហើយរ​ត់ទៅ​ថៃ

spot_img

បន្ទាយមានជ័យ ៖ ជនរងគ្រោះ​ចំនួន​២​នាក់ មា​និង​ក្មួយ ដែល​រងរបួស​ធ្ងន់ ដោយសារ​ស្ទាវ​ឆ្មក់​កាប់ នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ កន្លងមក ។ តែ​សមត្ថកិច្ច​នគរបាល ដែល​កាន់​រឿងនេះ មិន​ត្រឹមតែ មិនបាន​ចាត់ការ​ភ្លាមៗ​ប៉ុណ្ណោះ​ទេ តែ​ដូច​មិន​យកចិត្តទុកដាក់ នឹង​តាមរក ឬ​ឃើញ​ហើយ មិន​ចាប់ខ្លួន​ជនសង្ស័យ​ទៀតផង ។ ចំណែកឯ​ជនដៃដល់ បន្ទាប់​ប្រព្រឹត្ត​បទល្មើស​ហើយ បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ នៅពេល​បាន​វិលត្រឡប់​ចូល​ស្រុកកំណើត ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​សមត្ថកិច្ច​មិន​ចាប់​ជនល្មើស ទុក​ឲ្យ​ជនល្មើស​ដើរ​ឌី​ដង​ដាក់​ជនរងគ្រោះ​ថែមទៀត​។​

​ជនរងគ្រោះ​ឈ្មោះ​យូ រតនា អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រំ​ជ័យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ។ គេ​បាន​ប្រាប់​សារព័ត៌មាន កាលពីដើម​ខែមេសា ឆ្នាំ​២០២០​ថា ៖ រឿងក្តី​របស់ខ្លួន​និង​ឳ​ពុក​មា គិត​មកទល់ពេលនេះ ជាង​៤​ខែ​ហើយ ដែល​សមត្ថកិច្ច​នៅ​មិនទាន់​ចាត់ការ​អី​នៅឡើយ ពោលគឺ​លោក​ជាមួយនឹង​ឳ​ពុក​មា ត្រូវបាន​ជនល្មើស​ស្ទាក់​បំពាន​កាប់​ជាច្រើន​កាំបិតផ្គាក់ គឺ​កាប់​ផ្ទួនៗ​លើ​ដងខ្លួន និង​ម្តុំ​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ញាតិមិត្ត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង (​ពេទ្យ​ធំ​) ។​

​ជនរងគ្រោះ​បានស្នើ​សុំ​ការអន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ ឲ្យ​ជំរុញ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ចេញ​ដីកា ដើម្បី​បាន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង និង​អធិការដ្ឋាន​ស្រុក​បាណន់ ឬ​ខាង​កងរាជអាវុធហត្ថ​ដើម្បី​ចាត់ការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនដៃដល់​ដែល​ប្រព្រឹត្តល្មើស មក​ផ្តន្ទាទោស ពោលគឺ​ជនល្មើស​ដៃដល់ បានគេច​ខ្លួន​ជាច្រើន​ខែ ទៅធ្វើ​ការ​និង​រស់នៅ​ប្រទេស​ថៃ ។ តែ​ពេលនេះ បាន​វិល​ត្រឡប់មក​ចូល​ផ្ទះ​វិញ​មួយ​សប្តាហ៍ ហើយ​ថែមទាំង​បាន​ឌឺដង​ផ្លែផ្កា និង​មើលងាយ​មកលើ​ខ្លួន (​ជនរងគ្រោះ​) ទៀតផង ថា​គ្មាន​នរណា​ធ្វើ​អ្វី​គេ​ទេ ។ គឺ​ដូច​ពីដំបូងៗ​អ៊ីចឹង ទាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ស្រុក​និង​ខេត្ត ក៏​មិន​ធ្វើ​អី​ពួកគេ (​ជនដៃដល់​) កើត​ដែរ ។ ហេតុផល​នេះ​នាំ​ឲ្យ​ជនរងគ្រោះ មិនអាច​ទទួលបាន​យុត្តិធម៌​ពី​សមត្ថកិច្ច​ទេ បើសិនជា​នៅតែ​យ៉ាងនេះ ។​

​ឆ្លើយតប​នឹង​ការលើកឡើង​បែប​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នេះ លោក ថោង ធិ​ន អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ បាន​ប្រាប់​សារព័ត៌មាន កាលពី​ថ្មីៗ​នេះ​ថា ៖ សំណុំរឿង​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់​នេះ ស្រុក​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​ខេត្ត​ក៏​កសាង​សំណុំរឿង​បញ្ជូន ទៅ​ការិយាល័យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចហើយ​ដែរ ពោលគឺ​ផុតដៃ​ខាង​ជំនាញ​ពួកលោក​ហើយ ។ ហេតុនេះ បើ​គ្មាន​ដីការ​ពី​តុលាការ​ទេ មន្ត្រីនគរបាល​យុត្តិធម៌ លោក​ក៏​មិនអាច​ចាប់ខ្លួន ជនសង្ស័យ​បានដែរ ព្រោះ​រឿង​ព្រហ្មទណ្ឌ​នេះ​វា​លែង​ជា​បទល្មើស​ជាក់ស្តែង ។​

​ប្រភព​បាន​បន្តថា ៖ ឯខាង​តុលាការ បានចេញ​ដីកា​កោះហៅ​សាក្សី ទៅ​សួរ​បណ្តើរៗ​ហើយ​ដែរ​។​ ទោះយ៉ាងណា ខាង​ជនរងគ្រោះ​ថា រឿងនេះ ខ្លួន​ផ្ទាល់​ជា​ជនរងគ្រោះ បែរជា​គ្មាន​សមត្ថកិច្ច​ខាង​ណា កោះហៅ​សាកសួរ​អី​នៅឡើយ​ទៅវិញ ។​

​សូម​រំលឹកថា អំពើ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​នោះ បានកើត​ឡើង កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ នៅលើ​ផ្លូវលំ​ក្នុងភូមិ​រំ​ជ័យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ។​
​ជនរងគ្រោះ​ជា​ក្មួយ និង​ឳ​ពុក​មា បាន​ជិះ​ម៉ូតូ​ទៅ​ទទួល​មិត្តភក្តិ នៅ​រោងការ​បងប្អូន ក្បែរ​ភូមិ​ក៏ត្រូវ​ជនដៃដល់ ដែល​ផឹកស្រា​បៀរ ប្រើ​កាំបិត​ស្ទាក់​មក​កាប់​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។ ជនរងគ្រោះ​ត្រូវបញ្ជូន ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត (​ពេទ្យ​ធំ​) ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ​ចំនួន​២​នាក់ ម្នាក់​ជា​ឳ​ពុក​មា​មានឈ្មោះ​ធឿ គង់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ម្នាក់ទៀត​ជា​ក្មួយ​ឈ្មោះ​យូ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទាំង​២​នាក់ រស់នៅក្នុង​ភូមិ​រំ​ជ័យ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជិត​១​ខែ ទើប​ធូរស្រាល ហើយ​សុំ​ទៅ​សម្រាក​នៅផ្ទះ ។​

​ចំណែក​ជនសង្ស័យ​មានឈ្មោះ​ស្មី រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា ។​ ​ក្រោយពេល​បង្កហេតុ ជនល្មើស​បានគេច​ខ្លួន ទៅធ្វើ​កម្មករ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ ។​ ហើយ​នៅពេល​ប្រទេស​ថៃ បិទ​ព្រំដែន​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ព្រោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មក ជនដៃដល់​បាន​វិល​ត្រឡប់មកផ្ទះ នៅ​ស្រុកកំណើត ដែល​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ ។​

ជនដៃដល់ និង​ក្រុមគ្រួសារ បាន​ចំអក ដៀមដាម​ឲ្យ​ជនរងគ្រោះ ហើយក៏​ឌី​ដង​ទៅ​សមត្ថកិច្ច ក្នុងន័យ​ប្រមាថ​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​សំណាញ់​ច្បាប់​ផងដែរ​ថា មិនអាច​ធ្វើ​អី​ពួកគេ (​ជនដៃដល់​) ដែលជា​អ្នក​ស្រុកភូមិ​ជាមួយ​សមត្ថកិច្ច​ឡើយ ៕ ដោយ​ ៖ បន្ទាយ​

spot_img
×