Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​និង​អាជ្ញាធរ​ស្រុក​ត្រាំកក់ ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឆេះ​ជញ្ជ្រាំង ជាង​១០​ហិកតា​

spot_img

​តាកែវ​៖ ប្រហែស​មិនបាន​ឡើយ ខណៈដែល​អាកាសធាតុ​នៅតែមាន​សភាព​ក្តៅ​ខ្លាំង ការគំរាមកំហែង​ដោយ​អគ្គិភ័យ​នៅតែ​ងាយ​នឹង​កើតមានឡើង ស្រប​ពេលដែល​អាជ្ញាធរ និង​សមត្ថកិច្ច​បាននិងកំពុង​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ខេត្តតាកែវ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ទៅលើ​ការដុត​សំរាម ការ​ចោល​ភ្លើង​កន្ទុយបារី ទៀនធូប និង​ចរន្តអគ្គិសនី ព្រោះ​ករណី​អគ្គិភ័យ​បាន​នឹង​កំពុងតែ​កើតមាន​ឡើងជា​ញឹកញាប់ ទៅលើ​មូលដ្ឋាន​នៃ​ទីតាំង នៅតាម​វាលស្រែ​ដែលមាន​បន្សល់​នៅ​ជញ្ជ្រាំង និង​នៅតាម​ព្រៃ​ដែលមាន​ស្លឹក​ឬ​ដើមឈើ​ងាប់ ។

នៅ​រសៀល​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០២០​នេះ​ដែល​ស្ថិតនៅ​ឃុំ​ញែ​ញ៉​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយ​ភ្លើង​ឆេះ​ជញ្ជ្រាំង​នៅតាម​វាលស្រែ រយៈពេល​ជាង ៣​ម៉ោង ជិត​១០​ហិកតា បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ ជាមួយនឹង​ប្រជាពលរដ្ឋ ធ្វើ​ការបាញ់ទឹក​ពន្លត់ ។

​លោក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ការឆេះ​ជញ្ជ្រាំង​នេះ គឺ​មិនមាន​បង្ក​ឲ្យ​ខូ​ត​ខាត​នៅ​ទ្រព្យសម្បត្តិ​របស់​បងប្អូន ប្រជាពលរដ្ឋ​ឡើយ ហើយ​នគរបាល​យើង រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក ឃុំ និង​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួយ​អន្តរាគមន៍​ពន្លត់​យ៉ាង​ញ​ប់​ដៃ​ញ​ប់​ជើង ដោយ​ស្ថានភាព​នៃ​ការឆេះ​មាន​លក្ខណៈ​ធំ តែ​ឆេះ​បន្តិច​រលត់ៗ ក្នុងនោះដែរ យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២​គ្រឿង ដើម្បី​បាញ់​ពន្លត់​អគ្គិភ័យ​ឆេះ​ជញ្ជ្រាំង​នេះ​បានជា​ស្ថាពរ ៕​ដោយ​៖ តាកែវ​

spot_img
×