Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិ​បិ​ត្ត​ជំងឺ​កូ​វីដ​១៩ ប្រែក្លាយ​កសិកម្ម​កម្ពុជា ទៅជា​វិស័យ​ដ៏​មាន​កាលានុវត្តភាព សម្រាប់​ប្រជាកសិករ​កម្ពុជា​បង្កើន​ការដាំដុះ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​បច្ចុប្បន្នភាព​នៃ​ជំងឺឆ្លង​Covid-19 នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ជំងឺ Covid-19 បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជា​សាកល ក្នុងនោះ​កម្ពុជា ក៏​ជា​ប្រទេសមួយ រង​ផល​អវិជ្ជមាន​ពី​វិបត្តិ​នេះ​មួយ​ដែរ​។ សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា នៅក្នុង​សេដ្ឋកិច្ច​មាន​វិស័យ​ធំៗ ៣ ដូចជា​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៅក្នុង​សេដ្ឋកិច្ចជាតិ​។ ក្នុងនោះ​សម្តេច​បាន​បន្តថា វិស័យ​សំខាន់ៗ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ រួមមាន វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម លើកលែងតែ ឧស្សាហកម្ម​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ បែរជា​អាច​រកចំណូលបាន​ច្រើន​ទៅវិញ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ក្នុង​កាលទេសៈ​ដែល​បង្ក​ផលប៉ះពាល់​ដោយ​ជំងឺឆ្លង​កូ​វីដ ១៩​នេះ វា​គឺជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ធ្វើ​កាលានុវត្តភាព​នៃ​វិស័យ​កសិកម្ម ដោយ​ក្រសួងកសិកម្ម ត្រូវ​បង្កើន​ឲ្យ​ប្រជាកសិករ ធ្វើ​ការដាំដុះ​ឲ្យ​បាន​ច្រើន បណ្តុះបណ្តាល​ជំនាញ ចំណេះដឹង ដើម្បី​ធានាបាន​នូវ​គុណភាព​នៃ​កសិផល មុន​នាំយក​មកកាន់​ទីផ្សារ​។ ត្រូវ​ជំរុញ​ឲ្យ​ប្រើប្រាស់​គ្រាប់ពូជ ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ នៅ​បន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ដោយ​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ប្រែ​ក្លាយទៅជា​កាលានុវត្តភាព សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា​។​

បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិត​ការនាំចេញ​ស្រូវ​-​អង្ក​រស ត្រី និង​ស្បៀង​ជាច្រើន​ទៀត​ដើម្បី​ទុក​ផ្គត់ផ្គង់​ក្នុងប្រទេស ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង Covid-19 ហើយ​ជំរុញ​ឱ្យ​បង្កើន​លទ្ធភាព ក្នុង​ការផលិត​បន្ថែម​ទៀត ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​៕ ដោយ ៖ សម្ផស្ស

spot_img
×