Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ចុះ​ពិនិត្យ​ប្រជាពលរដ្ឋ ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ហើយ​ត្រូវ​បានដាក់​ឱ្យនៅ​ដោយឡែក រយៈពេល​ ១៤​ថ្ងៃ ក្រោម​ការតាមដាន​សុខភាព​ពី​ក្រុមគ្រូពេទ្យ

spot_img

​ព្រៃវែង​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ជួយ​ខេត្តព្រៃវែង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ ដែលមាន​ការសង្ស័យ ពិសេស​ប្រជាពលរដ្ឋ​ដែល​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ហើយ​ត្រូវ​បានដាក់​ឱ្យនៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ក្រោម​ការតាមដាន​សុខភាព​ពី​ក្រុមគ្រូពេទ្យ នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តព្រៃវែង​។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​កោតសរសើ​រ​ក្រុមគ្រូពេទ្យ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ពិនិត្យ​តាមដាន​សុខភាប​ប្រជាពលរដ្ឋ ព្រមទាំង​បាន​សម្ដែង​ការលើកទឹកចិត្ត​ខ្ពស់​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម​សហការគ្នា​ចុះ​ទាំង​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ ឬ​ទើប​វិល​មកពី​ក្រៅប្រទេស ឱ្យមក​ពិនិត្យ​សុខភាព និង​ចូលរួម​អនុវត្ត​វិធាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។​

​សម្ដេច​ក្រឡាហោម ក៏បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​មកពី​ក្រៅប្រទេស មាន​ស្មារតី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​ខ្លួនឯង​ផង និង​ចូលរួម​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ជាយថាហេតុ​ណាមួយ ដល់​ក្រុមគ្រួសារ សាញ់​ញាតិ និង​បងប្អូន​ក្នុងភូមិ​។ សម្ដេច​បានចាត់ទុក​ការ​ការចូល​រួមសហកា​រ​គ្នា​នេះ​ថា ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការទប់ស្កាត់​ការ​រា​ត្បា​ត​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង និង​នៅលើ​ពិភពលោក​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បានផ្ដល់​ជូន​នូវ​ម៉ាស ទឹក​សម្លាប់​មេរោគ និង​សម្ភារ​មួយចំនួនទៀត ព្រមទាំង​ថវិកា​ដល់​ក្រុមគ្រូពេទ្យ ដែល​កំពុង​បំពេញភារកិច្ច​ពិនិត្យ​តាមដាន​សុខភាព​ប្រជាពលរដ្ឋ និង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិតក្រោម ការតាមដាន​សុខភាព នៅតាម​អគារ​សាលារៀន ដែល​រៀបចំ​យ៉ាង​សមរម្យ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×