Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន កំណត់​សិទ្ធិអំណាច​របស់​រាជរ​ដ្ឋា​ភិ​បាល

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នេះ​ភ្លាម នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​នេះ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​សមាជិក ដើម្បី​ធ្វើការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅ​វិមាន​រដ្ឋសភា ។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ បាន​មានប្រសាសន៍ថា ឯកសារ​សេចក្តីព្រាងច្បាប់​នេះ ស្របគ្នា​នឹង​មាត្រា ២២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​គ្រោះថ្នាក់ ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់​ជា​មូលដ្ឋាន​គតិយុត្ត ដើម្បី​ធានា​ដល់​ការអនុវត្ត មាត្រា​២២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​សិទ្ធិអំណាច​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​របស់​ប្រទេស​ក្នុង​ភាពអាសន្ន​៕​ដោយ​៖​កូ​ឡាប​

spot_img
×