Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ចំនួន ​៧​ រូប ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ ក្រោយពី​បានបញ្ចប់​ការបំពេញភារកិច្ច​

spot_img

​ភ្នំពេញ​៖ នា​ថ្ងៃទី​៧ ខែមេសា អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ចំនួន​៧​រូប ដែលជា​ក្រុម​ជំនួយ​ដំបូង​របស់​ប្រទេស​ចិន ជូន​ចំពោះ​ប្រទេស​កម្ពុជា បាន​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ ក្រោយពី​បានបញ្ចប់​ការបំពេញភារកិច្ច​រួច​ជា​ស្ថាពរ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ។​

​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​, ឯកឧត្តម​សាស្ត្រាចារ្យ អេង​ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​មន្ត្រី​ផ្សេងទៀត​អញ្ជើញ​មាន​វត្តមាន​ក្នុង​ការជូន​ដំណើរ​នេះ​ផងដែរ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន មានប្រសាសន៍ថា ក្នុង​ដំណើរ​ការជួយ​កម្ពុជា​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID-19​លើក​នេះ ប្រទេស​ទាំងពីរ​បាន​ជួយ និង​យកអាសា​គ្នា​ទៅវិញទៅមក​។ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​បានទទួល​ភារកិច្ច​ជួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​លើក​នេះ បាន​បំពេញភារកិច្ច​យ៉ាង​ល្អឥតខ្ចោះ ដោយ​ស្ថិតក្រោម​ទឹកចិត្ត​នៃ​មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ចិន និង​កម្ពុជា ពួកគាត់​បាន​បំពេញភារកិច្ច​យ៉ាង​យកចិត្តទុកដាក់ មិន​ធ្វេសប្រហែស​នឹង​បេសកកម្ម ពួកគាត់​មិន​ត្រឹមតែ​រួមចំណែក​យ៉ាងសកម្ម ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស ក្នុងប្រទេស​កម្ពុជា​នោះទេ ក៏បាន​កសាង​គ្រឹះ​ដ៏​រឹងមាំ នៃ​កិច្ចសហប្រតិបត្តិការ រយៈពេល​វែង រវាង​គ្រូពេទ្យ​ទាំងពីរ​ប្រទេស​បាន​យ៉ាង​ស៊ីជម្រៅ​។ ចិន និង​កម្ពុជា​ជា​សហគមន៍ ជោគវាសនា រួម​ដែល​មិនអាច​បំបែក​បាន ឲ្យ​តែ​ជំងឺ​វីរុស​មិនទាន់​កម្ចាត់​អស់​ក្នុងប្រទេស​កម្ពុជា ចិន​នៅតែ​មិន​បញ្ឈប់​ការ​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​មក​កម្ពុជា​នោះឡើយ​។​

​ឯកឧត្តម រដ្ឋលេខាធិការ បាន​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ការលះបង់ ដ៏​អស្ចារ្យ​របស់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​បាន​ខិតខំ​កន្លងមក ឯកឧត្តម មានប្រសាសន៍ថា ភាគី​ចិន បាន​ចាត់​ក្រុម​អ្នកជំនាញ ដែលជា​ក្រុម​ជំនួយ​មកកាន់​កម្ពុជា បាន​យ៉ាង​ទាន់ពេលវេលា បាន​ចែករំលែក​បទពិសោធន៍ ដ៏​មានតម្លៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​វីរុស​មកកាន់​ប្រទេស​កម្ពុជា បាន​ជួយ​កែលម្អ​ប្រព័ន្ធ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស បាន​ផ្តល់យោបល់ ក្នុងការ​ព្យាបាល​ជូន​ដល់​អ្នក​ដែល​ផ្ទុក​ជំងឺ​វីរុស រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​។ កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ ដល់​មិត្ត​ចិន ដែល​បាន​ឈរ​ជាមួយ​យើងទាំងអស់គ្នា យ៉ាង​មុតមាំ ក្នុងខណៈ​ពេលដែល​កម្ពុ​ជា កំពុងតែ​ជួប​ការលំបាក​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×