Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ នឹង​សង​ថ្ងៃ​ឈប់​ចូលឆ្នាំ​នេះ​វិញ ចំនួន ៥ ​ថ្ងៃ នៅពេល​ចប់​កូ​វីដ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការលើក​ពេល​ឈប់​សម្រាក​​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ឆ្នាំ​២០២០​។ បងប្អូន​កម្មករ មន្ត្រីរាជការ ចង់​ជួយ​គ្រួសារ ស្រឡាញ់​ខ្លួនឯង និង​ស្រឡាញ់​គ្រួសារ បងប្អូន​ត្រូវ​បន្តការងារ​ធម្មតា រដ្ឋ នឹង​សង​ថ្ងៃ​ឈប់​ចូលឆ្នាំ​នេះ​វិញ​ចំនួន ៥​ថ្ងៃ​នៅពេល​កូ​វីដ​។​

​ក្រសួង​ការងារ បាន​បន្ថែមថា ការឈប់​សម្រាក​ចំនួន​៤​ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នា​ថ្ងៃទី​១៣ , ១៤ , ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ត្រូវបាន​លើក​ពេល​។ រាជរដ្ឋាភិបាល បានកំណត់​ចំនួន​ថ្ងៃ ត្រូវ​សងការ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ ជូន​វិញ នៅពេល​វេលា​សមស្រប​ណាមួយ​។​

​ពាក់ព័ន្ធ​នឹង​ការចេញ​សេចក្ដីជូនដំណឹង ស្តីពី​ការលើក​ពេល​ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០២០ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​ថា ទន្ទឹមនឹង​ការចេញ​សេចក្តីជូនដំណឹង​នេះ មាន​បងប្អូន​មួយចំនួន​បាន​លើក​ជា​សំណួរ​ថា​៖ Q1- បើ​រោងចក្រ​បាន​ព្យួរ បិទ​សកម្មភាព ហើយ​កម្មករ​បាន​ទៅដល់​ផ្ទះ​អស់ ហើយ​តើ​ធ្វើ​យ៉ាងម៉េច​? ចម្លើយ​៖ សូម​បន្ត​អនុវត្តតាម​ស្មារតី នៃ​លិខិតអនុញ្ញាត ឱ្យ​ព្យួរ​កិច្ចសន្យាការងារ​បស់​ក្រសួង ឬ​មន្ទីរ​ការងារ រហូតដល់​ចប់​រយៈពេល​ព្យួរ​កិច្ចសន្យាការងារ​។ Q២-​បើ​បងប្អូន​កម្មករ​នៅតែ​ចង់​ឈប់ ហើយ​សុំច្បាប់​រោងចក្រ តើ​រោងចក្រ​ធ្វើ​យ៉ាងម៉េច​? ចម្លើយ​៖ បើ​មាន​ពាក្យសុំច្បាប់​ត្រឹមត្រូវ រោងចក្រ​អាចឱ្យ​គាត់​ឈប់ ដោយ​កាត់ចេញ​ពីថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ចំនួន​១៨​ថ្ងៃ របស់គាត់​។​

​ឯកឧត្តម​អ្នកនាំពាក្យ បាន​លើកឡើងថា ប៉ុន្តែ​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ និង​សំណូមពរ​ថា ដល់​បងប្អូន​ទាំងអស់​មេត្តា​ជ្រាបថា តាម​ការវាយតម្លៃ ផ្នែក​បច្ចេកទេស​វិ​ជ្ជ​សាស្ត្រ ក្នុងដំណាក់កាល​នេះ ប្រសិនជា​បងប្អូន​ចង់​ជួយ​គ្រួសារ ស្រឡាញ់​ខ្លួនឯង និង​ស្រឡាញ់​គ្រួសារ បងប្អូន​ត្រូវ​បន្តការងារ​ធម្មតា​។ រដ្ឋ នឹង​សង​ថ្ងៃ​ឈប់​ចូលឆ្នាំ​នេះ​វិញ​ចំនួន ៥​ថ្ងៃ​នៅពេល​កូ​វីដ​ចប់​។​

Q៣-​តើ​ការធ្វើការងារ​នៅ​ថ្ងៃទី ១៣ , ១៤ , ១៥ , និង​១៦ ខែមេសា​នេះ គឺជា​ការធ្វើការងារ​ធ​ម្ម​តា​ឬ​? ចម្លើយ​៖ តាមរយៈ​សេចក្តីសម្រេច​រដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង នោះ ថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំនេះ ត្រូវបាន ច្បាប់​ចាត់ទុកជា​ថ្ងៃ​ធ្វើការ​ធម្មតា មាន​ប្រាក់​ឈ្នួល ១០០% ដូច​ថ្ងៃ​ធម្មតា​។ (​ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខ ប្រសិនជា​រដ្ឋ​កំណត់​យ​ក រយៈពេល​ណាមួយ​ឱ្យ​ឈប់ ៥​ថ្ងៃ សង​ថ្ងៃ​ចូលឆ្នាំ ហើយ​ប្រសិនជា​ក្នុងអំឡុងពេល ៥​ថ្ងៃនោះ រោងចក្រ​ឱ្យ​កម្មករនិយោជិត​ធ្វើការ នោះ​រោងចក្រ​ត្រូវ​បង់ប្រាក់​ឈ្នួល​លើស ១០០%)៕​ ដោយ​៖​កូ​ឡាប

spot_img
×