Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី WhatsApp ចេញ​ការកំណត់​ថ្មី​នូវ​ចំនួន​ផ្ញើ​សារ​បន្ត​ដើម្បី​កាត់បន្ថយ​ការចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ ​៖ ​ការទទួលបាន​ព័ត៌មាន​ពិត​គឺមាន​សារសំខាន់​ណាស់​ក្នុងការ​ប្រឆាំងនឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ ហេតុ​ដូច្នេះហើយ​បានជា​កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានចេញ ការកំណត់​ថ្មី​នូវ​ចំនួន​ផ្ញើ​សារ​បន្ត​របស់​កម្មវិធី WhatsApp ដើម្បី​កាត់បន្ថយ​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​បើតាម​ផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​៧​ខែមេសា ឆ្នាំ​២០២០​។​

​ប្រភព​ដដែល​បាន​បន្តថា ការកំណត់​ចំនួន​ថ្មី​នេះ​គឺ ប្រសិនបើ​អ្នកប្រើប្រាស់​ទទួល​សារ​ដែល​បាន​ផ្ញើ​បន្ត​៥​ដង​ហើយ​នោះ (​មាន​សញ្ញា​ព្រួញ​២) គេ​អាច​ផ្ញើ​បន្តទៅ​ឆាត​ថ្មី​បានតែ​មួយ​នាក់​ឬ​ក្រុម​ប៉ុណ្ណោះ ដែល​ពីមុន​គេ​អាច​ផ្ញើ​បន្តទៅ​ឆាត​ថ្មី​បាន​ចំនួន​៥​នាក់​ឬ​ក្រុម ក្នុងពេល​តែមួយ​។

​បើតាម នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ៖ ការកំណត់​នេះ ក៏​ដោយសារតែ​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាចធ្វើ​ឱ្យមាន​ភាពចលាចល​ក្នុងសង្គម ជាពិសេស​នៅពេលដែល​មនុស្ស​ទូទាំង​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩​។

​ជា​ឧទាហរណ៍ មាន​ព័ត៌មាន​ក្លែងក្លាយ​ដែលថា ជំងឺ​កូ​វីដ​-១៩ បាន​កើតឡើង​ព្រោះតែ​ការដាក់ចេញ​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ 5G ហើយ​អាច​បណ្ដាលមកពី​ព័ត៌មាន​ក្លែងក្លាយ​នេះហើយ ដែល​ធ្វើឱ្យ​មានការ​វាយ និង​ដុតបំផ្លាញ​អង់​តែ​ន​ប្រព័ន្ធ 5G យ៉ាងហោចណាស់ ២០​កន្លែង នៅក្នុង​ប្រទេស​អង់គ្លេស​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×