Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​បត់​ត្រឡប់ក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​បើក​លឿន​បុក បណ្ដាលឱ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គារ ទី​៧ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​២០​និង​០៥​នាទី ត្រង់ចំណុច​មុខផ្ទះ​លេខ​៦៣៦ លើផ្លូវ​ជាតិ​លេខ​១ ភូមិ​មិត្តភាព ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ ខណៈពេលដែល​រថយន្ត​បើក​បត់​ត្រឡប់ក្រោយ ត្រូវ​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​។​

​បើតាម​របាយការណ៍រ​បស់​នគរបាល ​៖ រថយន្ត​ម៉ាក​Highlander ពណ៌​ស​ពាក់​ផ្លា ក​លេខ​ភ្នំពេញ​២T.៧៦០០ និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​១IC.៤៨០៦​។​

រថយន្ត​ម៉ាក​Highlander បើកបរ​ដោយ​ឈ្មោះ​ហ៊ុន ចិន្តា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​៤D ផ្លូវ​១៦៨ (​បូរី​លឹម​ឈាង​ហាក់​) ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត​រួច​បត់​ត្រឡប់ក្រោយ (​មិន​រងរបួស​) លុះដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​Highlander​នោះ​ចំ​ទ្វារ​មុខ​ផ្នែក​ខាងឆ្វេង បើកបរ​ដោយ​ឈ្មោះ​ពៅ ពន្លក ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​រត់​តុ​ការ ស្នាក់​នៅផ្ទះ​លេខ​០២៥ ផ្លូវលំ ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ជិះ​មាន​គ្នា​២​នាក់ អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ​យ៉ាន់ សីហា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​សី​ុ​ធរ​កណ្តាល ខេត្តព្រៃវែង​(​រងរបួស​ធ្ងន់​)​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលឱ្យ រថយន្ត​ខូចខាត​ស្រាល​ចំនួន​១​គ្រឿង​,​ម៉ូតូ​ខូចខាត​ធ្ងន់​ចំនួន​១​គ្រឿង​, ស្លាប់​១​នាក់ (​អ្នកបើកបរ​ម៉ូតូ​) នៅ​កន្លែងកើតហេតុ​ា​ហើយ សព​បាន​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ទៅធ្វើ​បុណ្យ​តម​ប្រពៃណី​, រងរបួស​ធ្ងន់​ចំនួន​១ (​អ្នករួមដំណើរ​ម៉ូតូ​) យកទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

ផ្អែក​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ការវាស់វែង ពិនិត្យ​កន្លែងកើតហេតុ យើង​ស​ន្ឋិ​ដ្ឋា​ន​បាន​ថា​÷ អ្នកបើកបរ​រថយន្ត​បើក​បត់​ត្រឡប់ក្រោយ​មិន​គោរព​សិទ្ធិ​យាន​ផ្លូវត្រង់​, អ្នកបើកបរ​ម៉ូតូ​បើក​លឿន​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់ខ្លួន​។

ករណី​ខាងលើនេះ បានប្រគល់​រថយន្ត​និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ​រថយន្ត​ឲ្យ ទៅខាង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×