Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! សេវា​ដឹកជញ្ជូន​សាកសព​តាម​ម៉ូតូ​ដ៏​ព្រឺ​ឆ្អឹងខ្នង នៅ​សហគមន៍​មួយ​ក្នុងប្រទេស​កុង​ហ្គោ​

spot_img

​ជាការ​ពិតណាស់​ហើយ បើទោះជា​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​យ៉ាងណា នោះ​ការដឹក​សាកសព​ទៅកាន់​កន្លែង​ណាមួយ គឺ​គេ​តែង​ឃើញ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​រថយន្ត ឬ ក៏​មធ្យោបាយ​ផ្សេងៗ​ទៀត តាម​ដែល​អាចធ្វើ​ទៅបាន ដោយមាន​ការបិទបាំង​ត្រឹមត្រូវ ។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់​ប្រជាជន​នៅក្នុង​សហគមន៍​សាធារណរដ្ឋ​កុង​ហ្គោ បែរជា​ដឹក​សាកសព​តាម​ម៉ូតូ ដោយ​រុំ​ក្រណាត់​សាកសព​ចងភ្ជាប់​នឹង​អ្នក​ឌុប​ដ៏​ស្លុតរន្ធត់ ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង ។​

​យ៉ាងណាមិញ រូបភាព​ដ៏​ព្រឺ​ឆ្អឹងខ្នង​នេះ ត្រូវបាន​ចែករំលែក​នៅលើ​អ៊ីនធឺណិត​ដោយ​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ PK Ksirim ។ Kasirim បាន​ពន្យល់ថា ពួក​អ្នកជិះ​ម៉ូតូ​ដឹកទំនិញ “boda boda” ត្រូវបាន​គេ​ជួល​ឲ្យ​ដឹក​សាកសព​ទាំងនោះ ទៅកាន់​ទី​បញ្ចុះសព ដោយ​ចងភ្ជាប់​សាកសព​នៅ​ពី​ខាងក្រោយ​ពួកគេ​នៅលើ​ម៉ូតូ ។ ពួកគេ​បន្ទាប់មក បាន​ដឹក​តាម​ដងផ្លូវ​ដើម្បី​បំពេញភារកិច្ច​ដ៏​ញាក់សាច់​មួយ​នេះ​។​

​ការ​បង្ហោះ​របស់​នាង Kasirim បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ខណៈដែល​មនុស្ស​យ៉ាងច្រើន​នៅលើ​អ៊ីនធឺណិត បានបង្ហាញ​ពី​ការភ្ញាក់ផ្អើល​របស់​ពួកគេ ចំពោះ​ហេតុការណ៍​នេះ​។​

​ទោះយ៉ាងណា នាង Kasirim ពុំបាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹង អំពី​តម្លៃ​សេវា​ដឹកជញ្ជូន​សាកសព​នេះ ក្នុង​មួយ​ជើង​ប៉ុន្មាន​នោះទេ ៕

ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ tori.ng)

spot_img
×