Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​បានកំណត់​ត្រា​ថ្មី ដោយមាន​អ្នកស្លាប់​ជិត ២.០០០​នាក់​ត្រឹម ២៤​ម៉ោង​

spot_img

​អ្នកជំងឺ COVID-19 ជិត ២.០០០​នាក់ បាន​ស្លាប់​នៅ​អា​មេ​រិច​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​ចុងក្រោយ ដែល​វា​គឺជា​កំណត់ត្រា​ថ្មី​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយថ្ងៃ​។ នេះ​បើតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins កាលពី​ថ្ងៃ​អង្គារ​។​

​កំណត់ត្រា​ថ្មី​នៃ​ការស្លាប់​មនុស្ស​ចំនួន ១.៩៣៩​ក្នុង​មួយថ្ងៃ​នៅ​អា​មេ​រិច បណ្តាល​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ១២.៧២២​នាក់​។ អា​មេ​រិច​កំពុង​រត់តាម​ពីក្រោយ​អ៊ីតាលី ដែលមាន​អ្នកស្លាប់​សរុប​ចំនួន ១៧.១២៧​នាក់ និង​អេ​ស្ប៉ា​ញ​ដែលមាន​អ្នកស្លាប់ ១៣.៧៩៨​នាក់​។ ចំណែក​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៣៩៨.៨០៩​នាក់​។​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ការពារ​វិធានកា​រ​ឆ្លើយតប​របស់គាត់​ទៅនឹង​វិបត្តិ​កូ​រ៉ូ​ណា ហើយ​កាលពី​ថ្ងៃ​អង្គារ លោក​បាន​រិះគន់​ដល់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​ប្រតិកម្ម​ឆ្លើយតប​យឺត​។​

​លោក​ត្រាំ ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​ការមើល​ងាយ​ចំពោះ​វីរុស​នោះ ដោយ​លោក​បាន​ប្រដូច​វា​ទៅនឹង​ជំងឺ​ផ្តាសាយធំ​ធម្មតា និង​បាន​និយាយថា​វា​ស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែ​ក្រោយមក លោក​បាន​ទទួលស្គាល់ថា វា​គឺជា​គ្រោះអាសន្ន​ខ្លាំង​ដល់​ជាតិ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia/ Johns Hopkins​

spot_img
×