Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​ក្លាយជា​ប្រទេស​ទី ៤ ដែលមាន​អ្នកស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​លើស ១០.០០០​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ប្រទេស​បារាំង​បាន​កើន​លើស ១០.០០០​នាក់ នៅ​ថ្ងៃ​ពុធ​នេះ ធ្វើ​ឲ្យ​បារាំង​ក្លាយជា​ប្រទេស​ទី ៤ ដែលមាន​អ្នកស្លាប់​ច្រើន​បន្ទាប់ពី​អ៊ីតាលី អេ​ស្ប៉ា​ញ និង​អា​មេ​រិច​។​

​បើតាម​តួលេខ អ្នកស្លាប់​សរុប​នៅ​បារាំង​កើន​ដល់ ១០.៣២៨​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ចំនួន ១១០.០៧០​នាក់​។​

​ចំនួន​អ្នកស្លាប់​នៅ​បារាំង​មានការ​កើនឡើង​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​។

​សូមបញ្ជាក់ថា ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​បារាំង ហាក់​មិនទាន់​ស្រាកស្រាន្ត​ឡើយ បើទោះបី​ជាមាន​ការបិទ​ប្រទេស អស់​រយៈពេល ៤ សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​ក្តី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×