ដោយមើលឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនកំពុងតែនៅផ្ទះនិងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែដោយរដ្ឋាភិបាលនិងអង្គការសុខភាពពិភពលោក (WHO)។ ស្របពេលជាមួយអង្គការជាច្រើនដាក់ចេញគោលការណ៍ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នានិងគាំទ្រដល់អតិថិជនដែលត្រូវការអ៊ិនធឺណិតដើម្បីបន្ដទំនាក់ទំនងកាន់តែយូរសម្រាប់សកម្មភាពអនឡាញជាប្រចាំថ្ងៃដូចជាការសិក្សា ការធ្វើការ ការដឹកអាហារ ការប្រើប្រាស់ធនាគារនិងផ្សេងៗទៀត។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ដោយក្រសួងសុខាភិបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និយតករទូរគមនាគមន៍កម្ពុជានិងអង្គការយូនីសេហ្វ(UNICEF) តាមរយៈបណ្តាញផ្សេងៗដូចជាសារ SMS, IVR, CRBT និងបណ្តាញផ្សព្វផ្សាយសង្គម។
ប៉ុន្តែស្មាតពិតជាមិនបានឈប់នៅត្រឹមនេះទេព្រឹកម៉េចនេះអតិថិជនស្មាតជាច្រើនបានភ្ញាក់ឡើងហើយភ្ញាក់ផ្អើលពេលឃើញស្លាកសញ្ញាប្រតិបត្តិករផ្លាស់ប្តូរទៅជា “#StaySafe – Smart”ជំនួសឲ្យ“Smart”ដូចរាល់ដង។ នេះពិតជាវិធីដ៏ពិសេសប្លែកនិងរីករាយក្នុងការរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យអនុវត្តការឃ្លាតឆ្ងាយពីគ្នា និងបន្តជៀសវាងកន្លែងសាធារណៈឬកន្លែងដែលមានមនុស្សច្រើនដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃវីរុសកូវីដ១៩។ រួមគ្នាជាមួយស្មាតសូមចូលរួមចំណែករបស់យើងដោយរក្សាអនាម័យផ្ទាល់ខ្លួនអនុវត្តការស្ថិតនៅឆ្ងាយពីគ្នា និងអប់រំមនុស្សនៅជុំវិញយើងដោយទទួលបានព័ត៌មានដែលបានផ្ទៀងផ្ទាត់ច្បាស់លាស់។
កំណត់សម្គាល់ ៖ ស្លាកសញ្ញាប្រតិបត្តិករអាចលេញចេញបានអាស្រ័យលើម៉ូឌែលទូរស័ព្ទ ប៉ុន្ដែវាលោតលើប្រព័ន្ទ IOS និង ប្រព័ន្ធ Android មួយចំនួន ៕ ដោយ ៖ CEN