Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បើក​ទីក្រុង​វូ​ហាន​ដំណើរការ​វិញ ក្រោយ​បិទ​អស់​រយៈពេល​ជាង ២​ខែ​

spot_img

​រដ្ឋាភិបាល​ចិន​បាន​ដក​បំរាម​ដើរហើរ​នៅក្នុង​ទីក្រុង​វូ​ហាន និង​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ធម្មតា​វិញ ក្រោយពេល​បិទ​អស់​រយៈពេល ១១​សប្តាហ៍​។​

​ការធ្វើដំណើរ​តាម​រថភ្លើង និង​តាម​ដងផ្លូវ​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​វិញ​ធម្មតា​។​

​ការប្រកាស​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ដើរហើរ​វិញ​នេះ កើតឡើង​ក្រោយពេល​ចិន​ប្រកាសថា​គ្មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ វា​គឺជា​លើកដំបូង​ហើយ​ដែល​មិនមាន​អ្នកស្លាប់ ចាប់តាំងពី​ចិន​បានចាប់ផ្តើម​ប្រកាស​តួលេខ​ប្រចាំថ្ងៃ​មក​។​

​កាលពី​ខែ​មុន នៅពេលដែល​ទីក្រុង​វូ​ហាន ដែលមាន​ប្រជាជន ១១​លាន​នាក់ បានប្រកាស​ពី​ការ​គ្មាន​ករណី​ឆ្លង​ថ្មី​រយៈពេល ២​សប្តាហ៍​ពេញ ផ្សារ​ទំនើប ត្រូវបាន​បើក​ដំណើរ​វិញ​។ ប្រជាជន​មួយចំនួន​ក៏​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​រយ់ពេល ២​ម៉ោង​ផងដែរ​។​

​ចាប់ពី​ថ្ងៃ​ពុធ​នេះ​ទៅ ប្រជាជន​មួយចំនួន​អាច​នឹង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​បាន ប្រសិនជា​ពួកគេ​បានធ្វើការ​ស្កេ​ន QR កូដ ដែល​កូដ​នេះ​នឹង​ប្រាប់​ពី​ស្ថានភាព​សុខភាព​ពួកគេ​។​

​នៅ​ថ្ងៃ​ពុធ​នេះដែរ ជើងហោះហើរ​ចំនួន ២០០​គ្រោង​នឹង​ហោះហើរ​ចេញពី​ទីក្រុង​វូ​ហាន ដោយ​ផ្ទុក​អ្នកដំណើរ ១០.០០០​នាក់​។​

​សូមបញ្ជាក់ថា ការឆ្លង​ថ្មី​នៅ​ចិន​បាន​ថត​ចុះ​ជា​បន្ត​បន្ទាប់មក​ដល់ក​ម្រិ​ត​សូន្យ ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការឆ្លង​ថ្មី​ដែលមាន​ប្រភព​មកពី​ក្រៅប្រទេស តាមរយៈ​ការវិលត្រឡប់​ចូល​ស្រុក​វិញ របស់​ប្រជាជន​ចិន​។​

​កាលពី​ថ្ងៃ​ចន្ទ មានការ​ឆ្លង​ចំនួន ៣២​ករណី ថយចុះ​ពី​ចំនួន ៣៩​ករណី នៅ​ថ្ងៃអាទិត្យ​។​

​ការឆ្លង​ទាំង ៣២​ករណី​កាលពី​ថ្ងៃ​ចន្ទ សុទ្ធតែ​ឆ្លង​មកពី​ខាងក្រៅ នៅពេល​មានការ​ធ្វើដំណើរ​ពី​ក្រៅ​ស្រុក​ចូលក្នុង​ប្រទេស បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មកពី​ខាងក្រៅ​កើន​ដល់​ចំនួន ៩៨៣​នាក់​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​នៅក្នុង​ប្រទេស​ចិន មាន ៨២.៧៤០​នាក់ និង​មាន​អ្នកស្លាប់​ច្រើនជាង ៣.៣០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×