Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំ​បន្លែ ត្អូញត្អែរ​ពី​តម្លៃ​ធ្លាក់​ចុះថោក ដោយសារ​វិបត្តិ​កូ​វីដ​១៩ ពួកគាត់​សុំ​អំពាវនាវ ដល់​អ្នកទិញ​ជួយ​គាំទ្រ​ទិញ​បន្លែ និង​ស្នើ​ដល់​អាជ្ញាធរខេត្ត​ជួយ​រក​ទីផ្សារ​

spot_img

​បាត់ដំបងៈ​ប្រជាកសិករ​ដាំ​បន្លែ​ចម្រុះ​នៅក្នុង​ភូមិ​ចំការ​សំរោង​១ បាន​ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​តម្លៃ​បន្លែ​ស្ទើរតែ​គ្រប់មុខ ដោយសារ​វិបត្តិ​កូ​វីដ​១៩ ពួកគាត់​អំពាវនាវ​ដល់​អ្នកទិញ​ជួយ​គាំទ្រ​បន្លែ​ពួកគាត់​និង​ស្នើ​ដល់​អាជ្ញាធរខេត្ត​ជួយ​រក​ទីផ្សា​។​



ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង បាន​និយាយ​លើកឡើងថា​ នៅក្នុង​តំបន់​ពួកគាត់​រស់នៅ មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដាំ​បន្លែ​វិលជុំ មានដូចជា​សាឡា​ត់ ជីរគ្រប់មុខ ម្រះព្រៅ ត្រសក់ ត្រកួន ស្ពៃ​តឿ ស្ពៃ​ក្រ​ញ៉ា​ញ់​ជាដើម​។​ល​។​រាល់​ឆ្នាំ​នៅ​អំឡុង​ខែមេសា​នេះ ​គឺ​តម្លៃ​បន្លែ​មាន​ឡើង​តម្លៃ​គួរសម អា​ចរក​ចំណូល​គ្រាន់បើ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផងដែរ​។ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ចាប់តាំងពី​នៅ​កម្ពុជា មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់​និង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ ធ្វើ​ឲ្យ​មនុស្ស​មិនសូវ​ចេញ​ក្រៅ​ផ្ទះ​និង​ទៅ​ផ្សា​​រ ដើម្បី​រក​ទិញ​ម្ហូបអាហារ​ ឬ​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ដូច​រាល់​ឆ្នាំ​។​ បញ្ហា​នេះ បានធ្វើ​ឲ្យ​បន្លែ​របស់​ពួកគាត់​ពុំ​សូវ​មាន​អ្នកទិញ បើ​មាន​អ្នកទិញ​ក៏​ក្នុង​តម្លៃថោក​មិនអាច​ទទួលយកបាន​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង បានស្នើ​សុំ​ទៅ​មន្ត្រី​ជំនាញ​កសិករ ជួយ​បង្រៀន​ពី​វិធីសាស្ត្រ​ដាំ​បន្លែ ឲ្យ​ទទួលបាន​ផល​ច្រើន ក្នុង​រដូវប្រាំង​ដែលមាន​កម្ដៅ​ខ្លាំង ខណៈ​ដាំ​បន្លែ​មិនសូវ​ទទួលផល​ច្រើន​និង​វិធី​បង្ការ​ ឬ​ការពារ​សត្វល្អិត ដែល​តែង​មក​យារ​យីរ​បន្លែ​របស់​ពួកគាត់​។

​គួរបញ្ជាក់​ផងដែរ​ថា ​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​៧ ​ខែមេសា ​ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​បង្កើន​ការដាំដុះ​បន្លែ​ និង​ចិញ្ចឹមសត្វ ដើម្បី​មានលទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក្នុងអំឡុងពេល​ពិភពលោក​កំពុង​ផ្ទុះ​និង​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ការ​នាំចូល​បន្លែ​ត្រី​សាច់​ពី​ប្រទេសជិតខាង​ ឬ​ប្រទេស​មួយចំនួនទៀត មានការ​ធ្លាក់ចុះ​ផងដែរ​៕ ​ដោយ ៖ ​អ៊ុង​សា​រុំ​

spot_img
×