Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អំណោយ មក​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ​ជំនួយ​

spot_img

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុងការ​សម្រួល ការលំបាក​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ ខណៈដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ជំរុញ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​នាំយក​អង្ករ​ចំនួន ១០ តោន និង​មី​ចំនួន ២០០​កេស បរិច្ចាគ​ក្រោម​គម្រោង​សប្បុរស​របស់​មូលនិធិ​ម៉ា​នី ប្រគល់ជូន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចែកចាយ​ជាក់ស្តែង​។​

​នា​រយៈកាល​កន្លងមក​នេះ សកម្មភាព​សប្បុរសធម៌​ជាច្រើន​មិន​ថា ការចូលរួម​បរិច្ចាគ​ជាថ​រិ​កា ជា​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ របស់​សប្បុរជន​នានា ជា​លក្ខណៈ​បុគ្គល និង​ស្ថាប័ន បាន​សបញ្ជាក់​យ៉ាងច្បាស់​នូវ​ទឹកចិត្ត នៃ​ការចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និង​ស្មារតី​រួមគ្នា ទាំងអស់គ្នា ដើម្បី​ឆ្លង​ផុត​នូវ​ឧបសគ្គ ដែល​កំពុង​ជួប​ប្រទេះ​ជាមួយគ្នា​។ លើសពីនេះ​ទៀត​នេះ រាល់​ការចូលរួម​គាំទ្រ​យ៉ាងសកម្ម ក្នុង យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល បានបង្ហាញ​ពី​ការគិតគូរ និង​ការត្រៀមខ្លួន យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​បង្ការ​ការពារ សុខុមាលភាព និង​សុខ​សុវត្ថិភាព​ប្រជាជាតិ​ខ្មែរ​ជារួម​។​

​សូម​ជម្រាបជូន​ដែរ​ថា ទន្ទឹមនឹង​ការនាំយក​គ្រឿងឧបភោគ​បរិភោគ ប្រគល់ជូន​ដល់​សាលាក្រុង​រាជធានី​ភ្នំពេញ មូលនិធិ​ម៉ា​នី បាន​សម្របសម្រួល​អ្នក​ស្ម័គ្រចិត្ត មកពី​បណ្តា​ក្រុមយុវជន​ចំនួន ១៦ ក្រុម​ផ្សេងៗ​គ្នា និង​បានរួម​សហការគ្នា រៀបចំ​ជា​កញ្ចប់​បរិច្ចាគ ដែល​ក្នុង​មួយកញ្ចប់ មាន ៖ អង្ករ ៥​គីឡូក្រាម ទឹកស៊ីអ៊ីវ ១​ដប សាប៊ូ​លាងដៃ ១​ដុំ និង​ភេសជ្ជៈ ២​កំប៉ុង ទៅ​ប្រគល់ជូន​ដល់​សង្កាត់​ទាំង​១០៥ ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​បន្ត​ចែកជូន​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​សង្កាត់​នឹង​ទទួលបាន​ចំនួន ១០០ កញ្ចប់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ការ អរគុណ​
​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ឯកឧត្តម​នាពេល​កន្លងមក ដូចជា​នៅពេល​បច្ចុប្បន្ននេះ ឯកឧត្តម​តែងតែ ជួយឧបត្ថម្ភ​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មានលទ្ធភាព​ក្នុង​ការបន្ត​ចែកជូន ទៅដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ក្នុង​ជីវភាព​គ្រួសារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×