Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ ត្រូវតែមាន​ស្បៀងអាហារ​ទទួលទាន ទោះបី​ស្ថានភាព ក្នុងប្រទេស បែបណាក៏ដោយ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ដំណាក់​កាលដែល​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ពេលនេះ រាជរដ្ឋាភិបាល​បាន​ផ្អាក​ការនាំចេញ​អង្ករ និង ត្រី ទៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ផលិតផល​ទាំងនេះ កាន់តែ​សម្បូរ និង​ងាយស្រួល​រក​ទិញ ជាមួយ​តម្លៃ​ធម្មតា​នៅ​ទូទាំងប្រទេស ។ ប៉ុន្តែ​ចំពោះ​អង្ករ​ក្រអូប ដែលមាន​កុងត្រា​នាំ​ចេញទៅ​ប្រទេស​ចិន ជា​មិត្ត គឺ​នៅ​ដំណើរការ​ធម្មតា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្រៅពី​អង្ករ និង​ត្រី គឺ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ត្រៀម​អំបិល និង​ត្រៀម​រោងចក្រ​ផលិត​មី និ​ផលិត​ទឹក​សុទ្ធ​ដប សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ផងដែរ​។​

​ដូច្នេះ​ទោះបី​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​បែប​ណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវតែមាន​ស្បៀងអាហារ​ទទួលទាន​ដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×