Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកលេង TikTuk កំពុង​ធ្វើ​ឲ្យ​បទ​ចម្រៀង​ក្រុម​លុក​ធុង “Supper Volentine” ល្បី ​១០ ឆ្នាំ​​មុន ផ្ទុះ​កក្រើក​ជាថ្មី ព្រោះតែ​…. (​វីដេអូ​)

spot_img

​បទ​ចម្រៀង​របស់​ក្រុម​តារា​ស្រី​ថៃ​លុក​ធុង “Supper Volentine” ដែល​ល្បី​ក្នុង​ឆ្នាំ​២០១០ បាន​កំពុង​ផ្ទុះ​កក្រើក​ជាថ្មី ខណៈ​បណ្តា​តារា​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​នេះ ជាពិសេស​អ្នកប្រើប្រាស់ TikTuk បាន​លើក​យកមក​ច្រៀង ដើម្បី​កំដ​អារម្មណ៍​ប្រជាជន​របស់​ពួកគេ ដែល​កំពុង​ស្ត្រេ​ស​នៅឯ​ផ្ទះ ដោយសារ​វីរុស​កូ​វីដ​១៩ ។​

​អ្នក​ទាំងបី​ដែលមាន​ឈ្មោះ Jane-jira “Jane” Reanthongkam, Nattamon “Noon” Nilkhuha, and Kalayanassana “Bow” Kaenkaew គឺជា​សមាជិក​ក្រុម​លុក​ធុង Super Valentine ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ Khaosod នាង Bow បាន​និយាយថា តាមពិតទៅ​បទ​ចម្រៀង​ឆ្នាំ​២០១០ នេះ គឺ​ពួកនាង​លើក​យកមក​ច្រៀង នៅក្នុង​កម្ម​ពិធី​បើកឆាក​នៃ​ការប្រគំ​តន្ត្រី​មួយ ហើយ​ពួកគេ​បាន​សម្តែង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៤ ។​

Bow បាន​ឲ្យ​ដឹង​ទៀតថា នាង​បាន​សង្កេតឃើញ​បទ​ចម្រៀង​នេះ ដែល​ពួកគេ​ច្រៀង​នៅក្នុង​កម្ម​ពិធី​ខន​សឺត តែង​ត្រូវបាន​លើក​យកមក​ច្រៀង ពិសេស​ភាគច្រើន​ជានា​រី​ភេទ​ទី​៣​តែម្តង ។ ក្នុងនោះ​ផងដែរ គេ​ក៏​បានឃើញ​ម្ចាស់​ក្ស​ត្រី Ubolratana ក៏បាន​យក​បទ​នេះ​មក​ច្រៀង​នៅក្នុង​ផ្ទះ និង​បង្ហោះ​ឡើងលើ​លើ​គណនី Instagram ផ្ទាល់​របស់​ព្រះ​នាង ប៉ុន្តែ បាន​កែ​ប៉ា​ឡូ​ល​ថ្មី​។​

​ជាមួយគ្នានេះ​ផងដែរ Bow ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នក​រា​ល់​គ្នា ដែល​បានផ្តល់​ភាពកក់ក្តៅ​ជាថ្មី​ម្តងទៀត​ដល់ Super Valentine ។ ហើយ​នាង​សង្ឃឹមថា ឃ្លី​បរ​បស់​ពួកគេ​នឹង​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ កាត់បន្ថយ​ស្ត្រេ​ស នៅក្នុង​ស្ថានភាព​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ khaosodenglish)



spot_img
×