Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ ជាប់គុក​ជិត ១០​ឆ្នាំ ពីបទ​សូកប៉ាន់​

spot_img

​សាល​ក្តី​យុត្តិធម៌​ជាតិ ក្នុងប្រទេស​អេ​ក្វា​ឌ័​រ បាន​កាត់ទោស​អតីត​ប្រ​ធានា​ធិ​បតី​លោក Rafael Correa ឲ្យ​ជាប់គុក​រយៈពេល ៨​ឆ្នាំ ពីបទ​សូកប៉ាន់​។​

​ចំណែក​មនុស្ស ១៧​នាក់​ផ្សេងទៀត ដែល​ភាគច្រើន​ជា​ជំនួស​ការ​របស់លោក ក៏ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​ដូចគ្នា ដោយសារ​ទទួលយក​សំណូក ពី​ក្រុមហ៊ុន​សំណង​របស់​ប្រេ​ស៊ី​ល​ឈ្មោះ Odebrecht ជា​ថ្នូរ​នឹង​ការទទួលបាន​កិច្ចសន្យា ពី​រដ្ឋាភិបាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​អគ្គព្រះរាជអាជ្ញា​។​

​ពួកគេ​ទាំងនោះ រួមមាន​អតីត​អនុ​ប្រធានាធិបតី Jorge Glas ដែល​ត្រូវបាន​ដាក់ពន្ធនាគារ​តាំងពី​ឆ្នាំ ២០១៧​មក ពីបទ​ពុករលួយ​ទាក់ទង​ទៅនឹង ករណី​របស់​ប្រធានាធិបតី​។​

​លោក​ប្រធានាធិបតី Rafael Correa និង​អនុ​ប្រធានាធិបតី Jorge Glas ក៏​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ឈរឈ្មោះ​សម្រាប់ ការិយាល័យ​សាធារណៈ​រយៈពេល ២៥​ឆ្នាំ​។​

​លោក​ប្រធានាធិបតី បាន​បដិសេធ​ការចោទប្រកាន់​នោះ ដោយ​អះអាងថា វា​គឺជា​រឿង​នយោបាយ ដែល​បង្កើតឡើង ដើ​ម្ប​កុំ​ឲ្យ​រូបលោក​ឈរឈ្មោះ​ម្តងទៀត​។​

​ក្រុមហ៊ុន​សំណង់ បាន​ទទួលស្គាល់ថា ខ្លួន​បាន​ដំណើរការ​គម្រោង​សូកប៉ាន់​ជាច្រើន ដើម្បី​ឈ្នះ​បាន​កិច្ចសន្យា​រដ្ឋ ដែល​អាច​រក​កម្រៃ បាន​សម្រាប់​កិច្ចការ​សាធារណៈ​ធំៗ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua

spot_img
×