Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោយសារ​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​សង្គម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លុប​អាជ្ញាប័ណ្ណ TVFB​ទាំងអស់

spot_img

​ភ្នំពេញ ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៨ មេសា បានប្រកាស​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង TBTV ដោយសារ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។​

​បើតាម​សេចក្តីសម្រេច ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​លុបចោល អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​ព័ត៌មាន របស់​មជ្ឈមណ្ឌល​ព័ត៌មាន TVFB ទាំងអស់ ដែលមាន​លោក សុវណ្ណ សុខា ជា​ម្ចាស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។ ឯកឧត្តម រដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​ម្ចាស់​អាជ្ញាប័ណ្ណ បាន​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​ចរិត​ញុះញង់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​”​។

​សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ស្រង់ពាក្យ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា “​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​”​។ លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ត្រូវបាន​កម្លាំង​នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ការឃាត់ខ្លួន​លោក សុវណ្ណ រិទ្ធី បានធ្វើ​ឡើង ក្រោយពី​បុគ្គល​រូបនេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ មាន​ទាំង​ខ្លឹម​ផង និង ឡាយ​វីដេអូ​ផង​តាម​បណ្តាញ​ស​សង្គម ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​ការពារ​ជំងឺ COVID-19៕​ដោយ កូឡាប

spot_img
×