Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅអធិការ​គ្រប់​វត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដល់​ពុទ្ធបរិស័ទ​ដែល​មក​ធ្វើ​បុណ្យទាន​

spot_img

​ខេត្ត​ប៉ៃលិនៈ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​ព្រះចៅអធិការ​គ្រប់​វត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​វិធានការ បង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ឲ្យ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ដែល​មក​ចូលរួម ធ្វើបុណ្យ​ទាន​តាម​វត្ត​។​

ការលើក​ជំរុញ​នេះ ក្នុង​ពិធី​និមន្ត​និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ស្បៀងអាហារ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​
​តំណាង​ព្រះសង្ឃ​ចំនួន​៣២​វត្ត នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ដែលមាន​ការខ្វះខាត​ចង្ហាន់​ប្រចាំថ្ងៃ កាល​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី ដែលមាន​ការចូលរួម​ពី​ព្រះ​មេគណ​ខេត្ត​ទាំង​២​គណៈ​ក្នុង​ខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​និង​ពុទ្ធបរិស័ទ​ជាច្រើន​អង្គ​នាក់​ផងដែរ​។​

​ព្រះ​តេជគុណ រន​តៈ​មុនី អ៊ា សុ​ផន ព្រះ​មេគណ​ខេត្ត​ប៉ៃលិន និង​ជា​ព្រះចៅអធិការ​វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី បាន​មាន​ថេរ​ដីកា​ថា អំណោយ ដែល​ចែកជូន​តំណាង​ព្រះសង្ឃ​នាពេលនេះ គឺជា​ការចូលរួមចំណែក​ពី​សប្បុរសជន មាន​ពុទ្ធបរិស័ទ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អាជីវករ ពាណិជ្ជករ សម្រាប់​ទុក​ចែកជូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​តាម​វត្ត​ជនបទ ដែល​មិនមាន​ចង្ហាន់​គ្រប់គ្រាន់​ប្រចាំថ្ងៃ ។ ស្របពេល​បច្ចុប្បន្ន ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ព្រះសង្ឃ​គ្រប់​វត្ត មិនអាច​ចេញ​ក្រៅ ដើម្បី​បិណ្ឌបាត ជាហេតុ​ធ្វើ​ឲ្យ​ខ្វះខាត​ចង្ហាន់ ទើប​ព្រះអង្គ​បាន​អំពាវនាវ ដល់​សប្បុរសជន ដែលមាន​សទ្ធា​ជ្រះថ្លា​ចូលរួម​ជា​បច្ច័យ​ក៏បាន​ឬក៏​ជា​គ្រឿង​ឧបភោគបរិភោគ​
​ក៏បាន ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដែល​ខ្វះ​ចង្ហាន់ ហើយក៏​បាន​ដូច​បំណងប្រាថ្នា ទើប​ព្រះអង្គ រួមជាមួយ​លោក​អភិបាលខេត្ត​ប៉ៃលិន ធ្វើ​ពិធី​ចែក​ទេយ្យទាន​នាពេលនេះ​ផងដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ព្រះពុទ្ធសាសនា បច្ចុប្បន្ន បាន​ចូលរួមចំណែក យ៉ាងសកម្ម ផ្នែក​ការងារ​មនុស្សធម៌ និង​លើកកម្ពស់​សីលធម៌ ចរិយា​ធម៌ ដល់​កុលបុត្រ​កុលធីតា​បច្ឆាជន ជំនាន់​ក្រោយ ឲ្យ​ចេះ​សាង​អំពើ​ល្អ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ក្នុង​គោលបំណង​កាត់បន្ថយ ការខុសឆ្គង ក្នុង​ច្បាប់​រដ្ឋ​និង​ប្រពៃណីជាតិ​យើង ដើម្បី​ពង្រឹង​ទាំង​ចំណេះដឹង ទាំង​ជំនាញ​និង​បទពិសោធន៍ រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​បច្ចុប្បន្ន ប្រទេស​កម្ពុជា ក៏​ដូច​ទូទាំង​ពិភពលោក កំពុង​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងខ្លាំង ជាពិសេស​ពាក់ព័ន្ធ​ការរកឃើញ​នូវ​ជំងឺ​ម្យ៉ាង​គឺ​កូ​រ៉ូ​ណា ហៅ COVID-19 ដែល​កំពុង​រីក​រាលដាល​ទូទាំង​ពិភពលោក ដូច្នេះ​ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លងជំងឺ​នេះ ក៏ដូចជា ដើម្បី​ជួយសង្គ្រោះ​និង​ព្យាបាល ដល់​ជនរងគ្រោះ ដែលមាន​ផ្ទុក​ឆ្លង​ជំងឺ COVID-19 នេះ ឲ្យ​បាន​ទាន់ពេលវេលា គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19​ខេត្ត​ប៉ៃលិន បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​អនុវត្តន៍​តាម​ការ​ណែរ​នាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួងសុខាភិបាល ដោយ​ជំរុញ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ពាក់​ពន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួមគ្នា ចុះ​ផ្សព្វផ្សាយ​នៅតាម​ភូមិ​និង​តាម​ខ្នង​ផ្ទះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​និង​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ជំងឺ COVID-19​នេះ​ទាំងអស់គ្នា​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​ព្រះចៅអធិការ​គ្រប់​វត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ អំពី​វិធាន​ការបង្ការ​និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ឲ្យ​ដល់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ ដែល​មក​ចូលរួម ធ្វើបុណ្យ​ទាន​តាម​វត្ត​។​

​ឯក​ឧ​ត្ត​តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​បញ្ជាក់ដែរថា ខេត្ត​ប៉ៃលិន​យើង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ COVID-19​នេះ​នៅឡើយ​ទេ ប៉ុន្តែ​យើង ត្រូវតែ​ចូលរួម​ថែរក្សា​សុខភាព ដោយ​ធ្វើតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ផងដែរ​៕​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×