Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​! ចៅអធិការ​វត្ត​ថៃ​១​អង្គ និង​ឧបាសកម្នាក់ ត្រូវ​ប្រធានភូមិ​បាញ់សម្លាប់ ព្រោះ​ហ៊ាន​ចេញ​ដើរ​ពេល​ម៉ោង​ហាមឃាត់​

spot_img

ប្រទេស​ថៃ​៖ មេភូមិ​ម្នា​ក់នៅ​ភាគខាងត្បូង​ប្រទេស​ថៃ បាន​បាញ់សម្លាប់​ព្រះសង្ឃ​មានគំនិត​អភិវឌ្ឍន៍​ដ៏​ល្បី​ម្នាក់ និង​ដៃគូ​របស់លោក​ម្នាក់ទៀត ក្នុងករណី​ចោទថា​បាន​រំលោភ​បម្រាម​គោចរ​ពេលយប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ។ ការបាញ់សម្លាប់​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅ​ជិត​ផ្លូវ​ចូល​វត្ត Khao Phela ក្នុង​ខេត្ត Surat Thani ។​

​ក្រោយ​ទទួលបាន​ដំណឹង​នេះ នៅវេលា​ម៉ោង ២ យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៧ មេសា លោក Wisut Intharakamnoen អភិបាលស្រុក Tha Chana បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កន្លែងកើតហេតុ ។ នៅពេល​មកដល់ ពួកគេ​បាន​រកឃើញ​រថយន្ត​កែច្នៃ​១​គ្រឿង នៅលើ​ដងផ្លូវ និង​បុរស​ម្នា​ក់បាន​ដេកស្លាប់ ដោយ​រងរបួស​ដោយ​គ្រាប់កាំភ្លើង​នៅត្រង់​ក ។ សមត្ថកិច្ច​ក្រោយមក បាន​ស្គាល់​អត្តសញ្ញាណ​បុរសរងគ្រោះ​ដែលមាន​ឈ្មោះ Churat Khongkhlai អាយុ ៤៨ ឆ្នាំ ជា​អ្នករស់នៅ Surat Thani ។​

​នៅ​ប្រហែល​ចម្ងាយ ១០ ម៉ែត្រ ពីនេះ សមត្ថកិច្ច​ក៏បាន​រកឃើញ​សាកសព​មួយទៀត គឺជា​ព្រះសង្ឃ Phra Chonlathan Thavaro Kanchanabut ដែលជា​ចៅអធិការ​នៅ​វត្ត Khao Phela មាន​ព្រះជន្ម ៤៩ ឆ្នាំ ។​

​ជំនួយការ​អធិការ​ស្រុក លោក Panyaporn Wattanapramote បាន​និយាយថា ខណៈពេលដែល​លោក​កំពុង​រាយការណ៍ ពី​ការរំលោភ​បម្រាម​គោចរ ទៅ​លោក​អធិការ​ស្រុក​តាមរយៈ​ទូរស័ព្ទ លោក​ក៏​បានឮ​សំឡេង​កាំភ្លើង​ផ្ទុះឡើង​។ នៅពេលនោះ​គាត់​បាន​ទៅពិនិត្យ ហើយ​បាន​រកឃើញថា មេភូមិ​បាន​ឈ្មោះ Manop Kopin អាយុ ៥៥ ឆ្នាំ បាន​បាញ់សម្លាប់​ព្រះសង្ឃ និង​ឧបាសិកា​ម្នាក់​។​

​ក្នុងអំឡុងពេល​សួរចម្លើយ​របស់​ប៉ូលិស មេភូមិ​រូបនេះ​បាន​អះអាងថា គាត់​បានឃើញ​ព្រះសង្ឃ​ដក​កាំភ្លើងខ្លី​មួយ​ដើម ហើយ​ឈ្មោះ Churat បាន​ចាប់​កាន់​កាំបិត​។ គាត់​មានការ​ភ័យខ្លាច ដោយ​ជឿថា​ពួកគេ​នឹង​វាយប្រហារ​មកលើ​គាត់ ជាហេតុ​ធ្វើ​ឲ្យ​សម្រេចចិត្ត​បាញ់ ៣ គ្រាប់ ទៅលើ​ពួកគេ​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នៅនឹងកន្លែង​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេភូមិ​ខាងលើ ដើម្បី​សាកសួរ​បន្ត​។ ហើយ​មន្ត្រី​កោសល្យវិច័យ ក៏បាន​ប្រមូល​ភស្តុតាង​ពី​កន្លែងកើតហេតុ​ផងដែរ​។​

​សូមបញ្ជាក់ថា Phon Chonlathan ជា​ព្រះសង្ឃ​មានគំនិត​ក្នុងការ​អភិវឌ្ឍន៍​កសាង​ដ៏​គំរូ​មួយ នៅក្នុង​ស្រុក Chana ។ លោក​តែង​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ដឹកនាំ​ប្រជាជន​ក្នុង​តំបន់ ដើម្បី​កសាង និង​ដាំ​ដើមឈើ​ផងដែរ​។ នៅ​ឆ្នាំ ២០១៦ លោក​បានទទួល​ពានរ​ង្វាន់ Hemmara សម្រាប់​គំរូ​ល្អ​ក្នុង​វិស័យ​ការពារ​ព្រៃឈើ និង​បរិស្ថាន​។ លើសពីនេះទៅទៀត ២ ឆ្នាំ​ក្រោយមក លោក​បានទទួល​ពានរ​ង្វាន់​មួយទៀត​សំរាប់​ធ្វើជា​គំរូ​ល្អ​នេះ​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ chiangraitimes)​

spot_img
×