Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ខ្លាឃ្មុំ ខាំ​បុរស​ពីរ​នាក់ រងរបួស​ធ្ងន់​ ពេលនាំគ្នា​ដើរ​រើស និង​បេះ​ផ្លែ​សំរង លើភ្នំ

spot_img

​ស្ទឹងត្រែង​: បុរស​នាក់​ដើរ​រើស​ផ្លែ​សំរង ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​រងរបួស​ធ្ងន់ ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​លើ​ភ្នំ​មួយ នៅ​កណ្តាល​ព្រៃ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​គី​រី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក ជឹម អេ​ន អធិការនគរបាល​ស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ខ្លាឃ្មុំ​ខាំ​នោះ​ទី ១ ឈ្មោះ រ អេ​ន ញ៉ាំ អាយុ ២២ ឆ្នាំ ជនជាតិ​កា​វ៉ែត រងរបួស​ធ្ងន់ ទី ២ ឈ្មោះ​អើយ រ៉េ អាយុ ២៩​ឆ្នាំ​ជនជាតិ​កា​វែ​ត ជនរងគ្រោះ​ទាំងពីរ​នាក់ រស់នៅ ភូមិ​គិរី​វង្សា​លើ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

លោក​អធិការ​ស្រុក​សៀម​ប៉ាង បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ បាននាំគ្នា​ដើរ​រើស និង​បេះ​ផ្លែ​សំរង នៅតាម​ព្រៃភ្នំ​ត្រង់ចំណុច​ភ្នំ​កើតហេតុ​ខាងលើ ក៏បាន​ប្រទះឃើញ​សត្វ​ខ្លាឃ្មុំ​មេ​មួយ​ក្បាល មានកូន​តូច កំពុង​បណ្ដើរកូន​។ សត្វ​ខ្លា​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ក៏បាន​ស្ទុះ​មក​ខាំ​ខ្វេះ​ក្រញៅ​នឹង​ក្រចក បណ្ដាល​ឲ្យ​ខ្ទេច​មុខ​បុរស​ម្នាក់ មើល​ស្ទើរតែ​មិន​យល់​។ អ្នករួមដំណើរ​ទៅជា​មួយ ក៏​ស្ទុះ​ទៅ​ជួយ តែ​ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​រងរបួស​ទាំងពីរ​នា​ក់​។​

ខ្លាឃ្មុំ បន្ទាប់ពី​ខាំ​មនុស្ស​អស់ចិត្ត ក៏​រត់គេច​បាត់​។ ក្រោយ​កើតហេតុ អ្នករងរបួស​បានផ្តល់​ដំណឹង ដល់​អ្នកភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​។ ជនរងគ្រោះ​ពីរ​នាក់ ត្រូវ​ប្រជាពលរដ្ឋ រួមជាមួយ​សមត្ថកិច្ច បាន​នាំមក​កាន់​មណ្ឌល​សុខភាព ស្រុក​សៀម​ប៉ាង ប៉ុន្តែ​ក្រោយពី​រងរបួស​ធ្ងន់ធ្ងរ ជនរងគ្រោះ​ទាំងពី​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​ជា​បន្ត​៕​ដោយ​:​សុខុម​

spot_img
×