Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនរស់ទេជាតិនេះ បើឈ្មួញលេងម៉ាកៗហ្នឹង ! ​ក្រុម​ឈ្មួញ នាំចូល​ពោះវៀន​ជ្រូក និង​គ្រឿងក្នុង​សត្វ ២​កុងតឺន័រ មាន​សារ​ធាតុគីមី ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​, មេ​ឈ្មួញ​មក​សម្លុត​គំរាម​សមត្ថកិច្ច​

spot_img

​កណ្ដាល​៖​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ នេះ​កម្លាំងចម្រុះ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​ឆែកឆេ ឃ្លាំង​ស្តុក​ទុក​គ្រឿងក្នុង​សត្វ​មួយកន្លែង ដែល​ក្រុម​ឈ្មួញ​នាំមក​ពី​ប្រទេស​ថៃ ដែល​ស្ថិតនៅ​ភូមិ​ជ័យ​ឧ​ត្ត​ម​១ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ការងារ​នេះ​ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ,​លោក នៃ ចារី អភិបាលរង​ខេត្តកណ្តាល លោក លី សុជាតិ ស្នងការរង ទទួលបន្ទុក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​, ជំនាញ​ខាង​កាំកុងត្រូល ,​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ និង​មានការ​ចូលរួម​ពី​កម្លាំង អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​ទៀតផង​ដែរ​។​

ខណៈ​កំពុងតែ​ឆែកឆេ និង​ពិនិត្យ គ្រឿងក្នុង​សត្វ​សង្ស័យ​មាន​សារធាតុ​គីមី​នេះ ស្រាប់តែ​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល នេះ​ក៏មាន​បុរស​ម្នាក់​ឈ្មោះ ហ៊ឹម សុខ​ហឿន ចេញមុខ​មក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដកខ្លួន ដោយ​អះអាងថា មាន​អ្នកធំ​ទូរស័ព្ទ​មក​ប្រាប់​ហើយ ម្តេច​មិន​ដកថយ​..? បន្ទាប់ពី​បញ្ជា​សមត្ថកិច្ច និង​សម្លុត​នោះ កម្លាំង​ក៏បាន​នាំខ្លួន​ជន​រកស៊ី​នាំ​គ្រឿង ក្នុង​សត្វ​ពី​បរទេស​រូបនេះ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សាកសួរ​។

​លោក នៃ ចារី អភិបាលរង​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា គ្រឿងក្នុង​សត្វ ពោះវៀន​ជ្រូក គោ ក្បាលមាន់ ទា ។​ល​។ នឹងត្រូវ​យកទៅ​ដុត​កម្ទេចចោល​។

​គេ​បាន​រាយការណ៍​មក​ថា​៖ នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​៨ នេះ កម្លាំងចម្រុះ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​បិទ​ទីតាំង​ឃ្លាំង​ខាងលើ ជា​បណ្តោះអាសន្ន រង់ចាំ​រក​ពេល​ដឹក​យកទៅ​កម្ទេចចោល អាច​ពេល​ល្ងាច​នេះ ឬ​ព្រឹកស្អែក​។

​ប្រសិនបើ​សមត្ថកិច្ច មិនបាន​បង្ក្រាប​ទាន់ពេលវេលា​ទេនោះ ម្ល៉េះ​គ្រឿងក្នុង​សត្វ​២​កុងតឺន័រ​នេះ នឹងរង​ផលប៉ះពាល់​ល់​សុខភាព​ប្រជាជន ដែល​ទិញយក​ទៅធ្វើជា​ម្ហូបអាហារ ទទួលទាន​នោះ​កម្រិតណា​នោះទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×