Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជាប់កិច្ចសន្យា ត្រូវ​ចូលរួម​ធ្វើ​អនាម័យ សណ្ដាប់ធ្នាប់​ល្អ ដើម្បី​ទីក្រុង​ស្អាត​

spot_img

​ខេត្ត​ប៉ៃលិនៈ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ត្រី​កិច្ចសន្យា ដែលជា​កម្មករ អ្នក​អនាម័យ អ្នក​ថែរ​សួនច្បារ​សាធារណៈ របស់​សាលាខេត្ត​ទាំងអស់ ត្រូវ​ចូលរួម​សហការ​រៀបចំ​ទីក្រុង ទីប្រជុំជន​ក្នុង​ខេត្ត​ប៉ៃលិន ឲ្យ​មាន​អនាម័យ សណ្ដាប់ធ្នាប់​ល្អ ដើម្បី​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ជាពិសេស​ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ បំផុស​ប្រជាពលរដ្ឋ ឱ្យចូល​រួមសហការ ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ​។​

​អភិបាលខេត្ត​ប៉ៃលិន បាន​យក​ស្បៀងអាហារ​និង​ថវិកា​មួយចំនួន ដើម្បី​យកទៅ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជួន​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​ក្របខ័ណ្ឌ​សាលាខេត្ត និង​មន្ត្រី​កិច្ចសន្យា​ផ្នែកអនាម័យ កំពុង​បម្រើរ​ការងារ ជា​កម្មករ បោសសម្អាត និង​ថែទាំ​សួន​សាធារណៈ​ក្នុង​ខេត្ត​ប៉ៃលិន​ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងការ​រស់នៅ កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ការចែក​អំណោយ​នាពេលនេះ គឺជា​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ចំពោះ​មន្ត្រីក្រោមឱវាទ ដែល​ជួប​ការលំបាក ដើម្បី​ចូលរួមចំណែក ដោះស្រាយ​ជីវភាព ពិសេស​បងប្អូន​មន្ត្រី​កិច្ចសន្យា ជា​កម្មករ អ្នក​អនាម័យ អ្នក​ថែរ​សួនច្បារ​សាធារណៈ របស់​សាលាខេត្ត​ប៉ៃលិន​។ សូម​បងប្អូន​មន្ត្រី​កិច្ចសន្យា​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង បំពេញការងារ​របស់​ខ្លួន​ឲ្យ​បានល្អ ទៅតាម​តួនាទី​ភារកិច្ច ដែល​ថ្នាក់លើ​បានប្រគល់​ជូន​។
​ការខិតខំ​បំពេញការងារ ចំពោះមុខ​កន្លងមក ហើយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សូម​បងប្អូន​កម្មករ​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ ជៀស​ផុតពី​ជំងឺ​ផ្សេងៗ និង​ជំងឺ​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩​។ នៅពេល​បងប្អូន​ត្រឡប់ទៅផ្ទះ​វិញ សូមមេត្តា​ចូលរួម​ជួយ​ផ្សព្វផ្សាយ ស្តីពី​វិធី​បង្កា ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ តាម​ការ​ណែរ​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​។ ចំពោះ​បងប្អូន ដែលមាន​គ្រួសារ ធ្វើ​ពលករ​នៅក្រៅ​ប្រទេស ហើយ​ត្រឡប់មក​ស្រុកកំណើត​វិញ សូម​នៅ​ដាច់ដោយឡែក​ពី​គេ រយៈ​១៤​ថ្ងៃ ដើម្បី​ឲ្យ​ដឹងថា មិនមាន​ការឆ្លង​វីរុស​កូ​វីដ ១៩ ៕​ដោយៈ​អ៊ុង​សា​រុំ​


spot_img
×