Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បត្តិ៍ ទី ០៩ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

ដួង​ជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​ធ្លាប់តែ​ជួប​បញ្ហា​យាយី ប៉ុន្តែ​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​វិញ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​ជ័យ​ផង​។​

ការងារ ៖ លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង​និង​ប្រកបទៅដោយ​ភាពជោគជ័យ​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំឆ្លូវ​

ដួង​ជតារាសី ៖ រាសី​ស្រុតចុះ​។​ ​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ច្រើនជាង​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំខាល​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​សម្រាប់​ស្ត្រី​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​និង​អារម្មណ៍​តានតឹង​នោះ​ក៏​កើត​តាមច្រើន​ផង​។​

​ការងារ ៖ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​មានរឿង​រាវ​ប្រទាំង​ប្រទើស​ព្រោះតែ​ក្រុមមនុស្ស​តាម​ឈ្នានីស​ដោយ​ប្រការ​ណាមួយ ។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សំលឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​ជួប​ភាព​រកាំរកូស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ត្រូវ​គ្នា ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំថោះ​

ដួង​ជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​អត់ធ្មត់​និង​តាំងចិត្ត​បន្តិច​ទើប​រឿង​រាវ​អាក្រក់​អាច​ដោះស្រាយ​ចេញ​។ ថ្ងៃ​នេះដែរ​លោកអ្នក​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ​ឯ​លាភ​ហេង​នោះ​មាន​តិចតួច​បំផុត​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖  ថ្ងៃនេះ​មនុស្ស​នៅក្បែរ​ឬ​ពី​ចម្ងាយ​ក្តី​ងាយ​បង្កបញ្ហា​ឱ្យ​លោកអ្នក​ណាស់ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​ងាយ​ទាំង​ផ្ទុះ​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ឆាប់​បាក់បែក​ណាស់​៕

​ឆ្នាំម្សាញ់​

ដួង​ជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើ​អ្វី​ក៏​ងាយ​ទទួលរង​នូវ​ផល​ប៉ះទង្គិច ហើយ​ពិសេស​រឿង​រាវ​ខ្លះ​តូច​សោះ​អាច​ប្រែ​ជាធំ​ទៀតផង​។​

ជំនួញ​ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។​ការធ្វើដំណើរ​ទៅ​ពឹង​អ្នកដទៃ​ច្រើន​ខកបំណង​ឬ​អាច​ទទួលរង​ការប្រមាថ​ថែមទៀត​។​

​ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំមមី​

ដួង​ជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុង​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​

ជំនួញ ៖ ​មាន​ភាព​កាក់​កបក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖​ ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមែ​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ ​ការរស់នៅ​ទាំង​ស្ត្រី​បុរស​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​ដើម្បី​ការ​បន្ធូ​ការតានតឹង​អារម្មណ៍​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​

ការងារ ៖ នៅពេលនេះ​អ្វីៗ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ការងារ​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ចូលលុកលុយ​យាយី​កើត​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាពរស់រវើក​និង​ផល​ចំណូល​ងាយ​រក​ច្រើនជាង​សព្វមួយដង។​

ស្នេហា ៖ ​មនោសញ្ចេតនា​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ដែរ​៕

​ឆ្នាំវក​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ ដួង​រាសី​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច ដូចនេះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាពរស់រវើក​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន៕

​ឆ្នាំរកា​

ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ នៅក្នុង​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ត្រូវ​ចាត់ចែង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​បើ​ទុកចោល​យូរ​ប្រយ័ត្ន​បញ្ហា​តូចតាច​សោះ​បែរ​រីក​ជាធំ​។​ក្រៅពីនេះ​សម្រាប់​ស្ត្រី​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​គេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ប្រាក់កាស​តែម្តង​ព្រោះថា​ងាយ​ត្រូវ​បាត់បង់​ណាស់ដែរ​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ឡើយ​ហើយ​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំច​

ដួង​ជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះ​លទ្ធផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​

​ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ពុំខាន​ទ្បើ​យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​ដួង​ជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ 

ការងារ ៖ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​មកវិញ​មួយចំនួន​ផងដែរ​។​

ជំនួញ ៖ របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕​

spot_img
×