Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​ការងារ ៖ កម្មករ​និ​យោ​ជិ​ក ធ្វើការ​ងារ​នៅ​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២០​នេះ ទទួលបាន​ប្រាក់​ឈ្នួល ១០០% ដូច​ថ្ងៃ​ធ្វើការ​ធម្មតា

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​ឲ្យ​ដឹងថា តាមរយៈ​សេចក្តីសំរេច​រដ្ឋាភិបាល និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​នោះ កំលាំង​ពលកម្ម​កម្មករ​និង​កម្ម​ការ​នី ដែល​បំពេញការងារ នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំនេះ ត្រូវបាន​ច្បាប់​ចាត់ទុកជា​ថ្ងៃ​ធ្វើការ​ធម្មតា មាន​ប្រាក់​ឈ្នួល ១០០% ដូច​ថ្ងៃ​ធម្មតា​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខ ប្រសិនជា​រដ្ឋ​កំណ​ត់យ​ក​រយៈពេល​ណាមួយ​ឱ្យ​ឈប់ ៥​ថ្ងៃ សង​ថ្ងៃ​ចូលឆ្នាំ ហើយ​ប្រសិនជា​ក្នុងអំឡុងពេល ៥​ថ្ងៃនោះ រោងចក្រ​ឱ្យ​កម្មករ​ធ្វើការ នោះ​រោងចក្រ​ត្រូវ​បង់ប្រាក់​ឈ្នួល​លើស ១០០%​។​

​រដ្ឋាភិបាល បានប្រកាស​លើក​ពេល​ចូលឆ្នាំ​ខ្មែរ ឆ្នាំនេះ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​កម្មករ​និ​យោ​ជិ​ក នៅតាម​សា្ថ​ប័នរ​ដ្ឋ និង​ឯកជន ធ្វើការ​ដូច​ធម្មតា​។​

​ឯកឧត្តម ហេង សួរ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងករណី​បងប្អូន​កម្មករ​ឈប់សំរាក ហើយ​បើ​មានច្បាប់​ត្រឹមត្រូវ រោងចក្រ​អាច​ឲ្យ​គាត់​ឈប់ ដោយ​កាត់ចេញ​ពីថ្ងៃ​ឈប់សម្រាក់​ប្រចាំឆ្នាំ ចំនួន ១៨​ថ្ងៃ​របស់គាត់​។ ហើយ​ក្នុងករណី រោងចក្រ​បាន​ព្យួរ ឬ​បិទ​សកម្មភាព ហើយ​បងប្អូន​កម្មករ​បាន​ទៅដល់​ផ្ទះ​ហើយ សូម​បន្ត​អនុវត្តតាម​ស្មារតី នៃ​លិខិត​អនុ​ញ្ញា​ត្តិ​ឲ្យ​ព្យួរ​កិច្ចសន្យាការងារ​របស់​ក្រសួង ឬ មន្ទីរ​ការងារ រហូត​ចប់ រយៈពេល​ព្យួរ​កិច្ចសន្យាការងារ​នេះ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នៅ​កម្ពុជា ការចំណាយ​លើ​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង មាន​ប្រមាណ ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ខណៈដែល​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ម្នាក់ មាន​១៩២ ដុល្លារ​អាមេរិក ក្នុង​មួយខែ​។ ជាមួយនិង​រោងចក្រ ដែល​បាន​ចុះបញ្ជី ប្រមាណ​ជិត ១.២០០ រោងចក្រ និង​បានផ្ដល់​ការងារ​ដល់ក​ម្មករ​ប្រមាណ ៨០​ម៉ឺន​នាក់ ក្នុងនោះ មាន​ប្រមាណ​ជាង ៨០% គឺជា​ស្ត្រី​ ៕ ដោយ ៖ សម្ផស្ស

spot_img
×