Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជន ពាក់ព័ន្ធ​ការរំលោភ​កាន់កាប់​ផ្ទៃ​បឹង​សំរោង​

spot_img

​ភ្នំពេញ​៖ បឹង​សំរោង ស្ថិតនៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​រំលោភបំពាន​កាន់កាប់ ពី​ជនខិលខូច​មួយចំនួន អាចឈាន​ដល់​ការបាត់បង់​ផ្ទៃ​បឹង​ទាំងមូល​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ប៉ុន្មាន​ថ្ងៃនេះ មានការ​បំភ្លៃ​ព័ត៌មាន​អំពី​ការចុះអនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នករំលោភ​ផ្ទៃ​បឹង​សំរោង ដោយ​ប្រកាន់​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បាន​វាយតប់ ចាប់ខ្លួន​មនុស្ស​ខុសច្បាប់ និង​ការចោទប្រកាន់​ផ្សេងៗ ពាក់ព័ន្ធ​ការរំលោភ​ផ្ទៃ​បឹង​សំរោង ស្ថិតនៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដោយ​គ្មាន​តុល្យភាព​ព័ត៌មាន​មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា បឹង​សំរោង ស្ថិតនៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​រំលោភបំពាន​កាន់កាប់​ពិ​ជនខិលខូច​មួយចំនួន អាចឈាន​ដល់​ការបាត់បង់​ផ្ទៃ​បឹង​ទាំងមូល​។ ដើម្បី​រក្សាបាន​នូវ​ប្រព័ន្ធ​បង្ហូរទឹក និង​ផ្ទៃ​បឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ចាក់​ទំនប់ តាម​ព្រំ​បឹង​ដើម្បី​ស្ថាបនា​ជា​សួន និង​ផ្លូវ​ថ្មើរជើង​ជុំវិញ​បឹង​។ កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌ​ព្រៃ​ព្នៅ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​រឹង​រួស ទោះបីជា​បាន​ជូនដំណឹង​ច្រើនលើកច្រើនសារ​ក៏ដោយ ដើម្បី​អនុវត្ត​ការកំណត់​ព្រំ​បឹង​សំរោង ។

​រដ្ឋបាល​រាជធានី បាន​លើក​ស្លាក​ប៉ាណូ​បង្ហាញ​គម្រោង​រួចមកហើយ ដែល​អនុវត្តតាម​គម្រោង​នេះ ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​ផ្ទៃ​បឹង​សំរោង ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជន​ដែល​មករា​រាំង​ការអនុវត្ត​ការងារ​របស់​អ្នករាជការ​សាធារណៈ មក​អប់រំ​ណែនាំ និង​បានអនុញ្ញាត​ឲ្យ​ទៅ​គេហដ្ឋាន​វិញ​នៅ​ថ្ងៃ​ដដែល​។ ការអនុវត្ត​នេះ គឺជា​ការយោគយល់​អធ្យាស្រ័យ ចំពោះ​អ្នកកាន់កាប់​ផ្ទៃ​បឹង​ខុសច្បាប់​ទាំងអស់ ដោយ​មិនបាន​ប្តឹងទៅ​តុលាការ ចោទប្រកាន់​តាម​ទោសទណ្ឌ​នៃ​ច្បាប់​ភូម​បាល មាត្រា​២៥៩ ចែងថា “​ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ដល់​៥០​លាន​រៀល ឬ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ហើយ​ការអនុវត្ត​នេះ ក៏​ដើម្បី​ព្រមាន​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រំលោភ​កាន់កាប់​ដី​រដ្ឋ​នៅ​កន្លែង​ផ្សេៗ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

មុន​ឈានដល់​ការអនុវត្ត​នេះ រដ្ឋបាល​រាជធានី បាន​ដោះស្រាយ​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​បឹង​សំរោង​បាន​ចំនួន ៣២២​គ្រួសារ ស្មើនឹង ៤២៦​ស៊ង​ចិញ្ចឹម​ត្រី ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ ៩៦១.២០០.០០០​រៀល ដោយ​ពួកគាត់​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×