Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតែមាន​ជនខិលខូច​លក់​អាល់កុល​ក្លែងក្លាយ​, អាល់កុល ១៦០ លីត្រ រកឃើញនិង​ឃាត់ទុក បណ្តោះអាសន្ន​នៅ​ខេត្តសៀមរាប​

spot_img

​សៀមរាប​៖ ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ជនខិលខូច​មួយចំនួន ឆ្លៀតឱកាស​នាំចូល និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ដែល​ធ្វើឱ្យ​ផលប៉ះពាល់​ដល់​សុខភាព របស់​អ្នកប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បញ្ជា​ដល់​មន្ត្រីក្រោមឱវាទ ឱ្យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ជាបន្ទាន់​ការធ្វើ​ចរាចរ​ណ៍ ចែកចាយ នូវ​សារធាតុ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​ជាក់ស្តែង នៅ​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តសៀមរាប ដោយមាន​កិច្ចសហការ​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) តាម​អន​ឡាញ ១ កន្លែង ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្រោយ​ការត្រួតពិនិត្យ និង​យោង​លទ្ធផល​វិភាគ អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) សរុប​ចំនួន ១៦០ លីត្រ ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប ធ្វើការ​ដកហូត​មករ​ក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប សូម​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អាជីវក​រល​ក់​ដុំ និង​លក់រាយ​ទាំងអស់ មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម​ដោយ​ការទទួលខុសត្រូវ ជៀសវាង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ប្រឈម​ចំពោះមុខ​ច្បាប់​ថែម​ទៀតផង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×