Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​អាមេរិកថា បាន​និយាយ​ជាមួយ​សម្តេច ហ៊ុន សែន ពី​ទំនាក់ទំនង​ការទូត ​៧០ ​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ឯកឧត្តម Mike Pompeo បាន​ថ្លែង​សា​រលើ​បណ្តាញ​សង្គម​ផងដែរ​ថា ឯកឧត្តម​បាន​និយាយ​ជាមួយ​សម្តេច ហ៊ុន សែន ពី​ទំនាក់ទំនង​ការទូត​៧០​ឆ្នាំ រវាង​ប្រទេស​ទាំងពីរ និង​ជំនួយ​អាមេរិក​លើ​ការប្រយុទ្ធប្រឆាំង COVID19​។ ឯកឧត្តម បាន​ថ្លែងថា “​កម្ពុ​ជាមួយ​ដែល​ប្រកបដោយ​អធិបតេយ្យភាព​ប្រជាធិបតេយ្យ ជា​កម្ពុជា​ដ៏​រឹងមាំ​មួយ​”​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា នេះ សម្តេច​តេ​ជោ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ឯកឧត្តម Mike Pompeo​។ ដោយ សម្តេច​និង​ឯកឧត្តម Mike Pompeo បាន​លើក​ពី​ការពេញចិត្ត​ចំពោះ​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​លំបាក នៃ​ការប្រយុទ្ធប្រឆាំង​ការ​រាលដាល ពេញ​ពិភពលោក នៃ​COVID-19 ដោយ​ឯកឧត្តម Pompeo អរគុណ​កម្ពុជា ចំពោះ​ការជួយ​សង្គ្រោះ​អ្នកធ្វើដំណើរ​លើ​នាវា​កម្សាន្ត Westerdam ហើយ​សម្តេច​អរគុណ​អាមេរិក ចំពោះ​ជំនួយ និង​កិច្ចសហការ​ពី​សំណាក់​អ្នកជំនាញការ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​អាមេរិក ក៏ដូចជា​ចំពោះ​ទឹកប្រាក់​២​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ការប្រឆាំង ជំងឺ​រាតត្បាត​COVID-19​នេះ​។​

​ជាមួយនឹង​ការអះអាង​ថា អាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ទាក់ទង​ដល់​កិច្ចប្រឹងប្រែង​នានា ដើម្បី​សុខភាព សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ឯកឧត្តម Mike Pompeo បាន​ស្វាគមន៍​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​អធិបតេយ្យ​ជាតិ ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​តួនាទី​សំខាន់ របស់​អាមេរិក​ក្នុង​ក្របខ័ណ្ឌ​អាមេរិក ក្នុង​តំបន់ និង​ការពេញចិត្ត​ចំពោះ​វិភាគទាន និង​សារសំខាន់​របស់​អាមេរិក ក្នុងការ​កាត់បន្ថយ​គ​ម្លា​ត រវាង​ប្រទេស​នានា ក្នុង​តំបន់​មេគង្គ​ក្រោម និង​សមាជិក​អាស៊ាន​ផ្សេងទៀត​។​

សម្តេច ហ៊ុន សែន និង​ឯកឧត្តម Pompeo បាន​ចែករំលែក​សមានចិត្ត​ក្រៀមក្រំ ទៅវិញទៅមក ចំពោះ​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងឡាយ នៅ​អាមេរិក និង​នៅ​តំបន់​អាស៊ី ដោយសារ COVID-19​។ សម្តេច​បាន​ផ្តាំផ្ញើ​ការគាំទ្រ​របស់​សម្តេច​ជូន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×