Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ម្ចាស់​បទ «​ស្រះ​អួ​យ​» តោះ មក​ដឹង​ពី​ជីវិត​បច្ចុប្បន្ន​អ្នកស្រី សុង សេង​ហ៊​ន នៅ​ឯនាយសមុទ្រ បច្ចុប្បន្ន​ធ្វើការ​ជា​…

spot_img

​បរទេស​៖ បងប្អូន​ប្រិយមិត្ត​ដែលមាន​វ័យ​ចាប់ពី​៣០​ឡើង នោះ​ប្រាកដ​ណាស់​ស្គាល់​អតីត​ម្ចាស់​បទ «​ស្រះ​អួ​យ​» គឺ​អ្នកស្រី សុង សេង​ហ៊​ន ជា​តារាចម្រៀង​ជើងចាស់​មួយរូប​ប្រចាំ​ផលិតកម្ម​សា​យ័​ណា​រា ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ល្បីល្បាញ​ទូទាំងប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៩០​។​

​បើទោះជា​អ្នកស្រី​ពុំ​ត្រូវបាន​ធ្លាប់​ឃើញ​ឡើង​បង្ហើរ​បទ​ចម្រៀង​នៅលើ​ឆាក​តន្ត្រី ដូច​តារា​ជើងចាស់​ដទៃទៀត ហើយ​សូម្បី​អ្នកស្រី​ក៏បាន​ដកខ្លួន​ចេញពី​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​​ក្តី ក៏​ឈ្មោះ​អ្នកស្រី​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មហាជន​ជានិច្ច ព្រោះ​ស្រលាញ់​ចូលចិត្ត​ចំពោះ​ទឹកដម​សម្លេង​ដ៏​ពីរោះ​រណ្តំ​មួយបែប​ផ្សេង​របស់​អ្នកស្រី ។ លើសពីនេះ រាល់​បទ​ចម្រៀង​របស់​អ្នកស្រី ក៏ត្រូវ​បានគេច​ង​ក្រង​ជា​អាល់​ប៊ុ​ម​ទុកតៗ​គ្នា​នៅលើ​បណ្តាញ​សង្គម Youtube ដែលមាន​អ្នក​ចូល​ស្តាប់​យ៉ាងច្រើន​ផងដែរ ។​

​និយាយ​ពី​ជីវិត​បច្ចុប្បន្ន​វិញ អ្នកស្រី សុង សេង​ហ៊​ន គឺ​កំពុង​រស់នៅ​រដ្ឋ New Jersey (​សហរដ្ឋអាមេរិក​) ហើយ​ពេលនេះ​អ្នកស្រី​ក៏​ជា Marketing Manager ក្នុង​ក្រុមហ៊ុន​មួយរូប​ផងដែរ​នៅ​ទីនោះ​៕ ដោយ​៖ លឹម ហុង​



spot_img
×