Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន ​៥​ជំពូក និង ១២​មាត្រ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩និង០០​នាទី ។

​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​តាមរបៀប​វារៈ ដោយមាន​លទ្ធផល​ដូចខាងក្រោម​៖

១- ការពិនិត្យ​សុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ នីតិកាល​ទី​៦ នូវ សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​។​

២- ការពិនិត្យ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៤ នីតិកាល​ទី​៦ ចំនួន ៣​រូប ៖ ឯកឧត្តម គោ​ស៊ុំ សារឿ​ត លោកជំទាវ អ៊ុន សុគន្ធា និង​ឯកឧត្តម ចេ​វ គឹម​ហេង​។​

៣- ការពិនិត្យ និង​សម្រេចសេចក្តី​ព្រាង​របៀប​វារៈ ទី​៣ ទី​៤ ទី​៥ និង​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ លើក​ទី​៤ នីតិកាល​ទី​៦​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់ជូន​តាមរយៈ​លិខិត​លេខ​២៩៧.​លស​.​កប​ច ចុះ​ថ្ងៃ​សុក្រ ១១​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ស្នើសុំ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ រួមមាន​៥​ជំពូក និង ១២​មាត្រា ៖

-​ជំពូក​ទី​១ រួមមាន ២​មាត្រា (​ពី​មាត្រា​១ ដល់​មាត្រា​២) ចែង​អំ​ពីបទ​ប្បញ្ញត្តិ​ទូទៅ ដែល​កំណត់​អំពី​គោលបំណង និង​វិសាលភាព​។​

-​ជំពូក​ទី​២ រួមមាន ២​មាត្រា (​ពី​មាត្រា​៣ ដល់​មាត្រា​៤) ចែង​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។​

-​ជំពូក​ទី​៣ រួមមាន ២​មាត្រា (​ពី​មាត្រា​៥ ដល់​មាត្រា​៦) កំណត់​អំពី​វិធានការ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន និង​អំពី​របប​រាយការណ៍​អំពី​វិធានការ​ក្នុង​ភាពអាសន្ន​ជូនទៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​។​

-​ជំពូក​ទី​៤ រួមមាន ៤​មាត្រា (​ពី​មាត្រា​៧ ដល់​មាត្រា​១០) ចែង​អំពី​ទោស​ប្បញ្ញត្តិ​ដែល​កំណត់​អំ​ពីបទ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន បទ​មិន​គោរព វិធាន​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​។​

-​ជំពូក​ទី​៥ រួមមាន ២​មាត្រា (​ពី​មាត្រា​១១ ដល់​មាត្រា​១២) ចែង​អំពី​អវសាន​ប្ប​ញ្ញ​តិ​ដែល​កំណត់​អំពី​និរាករណ៍ និង​ការប្រកាស​ជាការ​ប្រញាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×