Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែ​ណាស់​ខាង​បង្ក​មហន្តរាយ​! ចាប់ខ្លួន​បុរស​ជាតិចិន​២​នាក់ នាំចូល​ឧបករណ៍​តេស្ត Covid-19 ក្លែងក្លាយ​ចំនួន ៤៥.០០០

spot_img

​ប្រទេស​ថៃ​៖ ជនសង្ស័យ​ជនជាតិ​ចិន​២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ផ្ទះមួយ ស្ថិតក្នុង​សង្កាត់ Phra Khanong ទីក្រុង​បាងកក ក្នុងករណី​នាំចូល​ឧបករណ៍​តេស្ត Covid-19 ក្លែងក្លាយ​ចំនួន ៤៥.០០០ ។ ដែល​ជនសង្ស័យ​ទាំងពី​មានឈ្មោះ មានឈ្មោះ Chen Lei និង Wein Pinpin ។​

​ក្រុមមន្ត្រី​បានទទួល​ព័ត៌មាន​ថា មាន​ឧបករណ៍​ធ្វើតេស្ត​ក្លែងក្លាយ Covid-19 ត្រូវបាន​រត់ពន្ធ​ចូលក្នុង​ប្រទេស​។ ក្នុងករណីនេះ ភស្តុតាង​ប្រឆាំងនឹង​ជន​ជាតិចិន​ទាំងពីរ គឺ​រួមមាន​៖ ១- ឧបករណ៍​តេស្ត​ក្លែងក្លាយ​ចំនួន ៤៥.០០០ ២-​ម៉ាស​ពេទ្យ ២.៣៥០.០០០ ដុំ និង​ប្រដាប់​វាស់​កម្តៅ ដែល​ភស្តុតាង​ក្លែងក្លាយ​ទាំងនេះ​មានតម្លៃ ៣៣.៧៥០.០០០ បាត (​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក​) ។​

​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) នឹងធ្វើ​ការស៊ើបអង្កេត​ដើម្បី​រកមើល​ថា​តើ​ឧបករណ៍​ធ្វើតេស្ត​ក្លែងក្លាយ​សម្រាប់ Covid-19 ត្រូវបាន​ផលិត​នៅ​កន្លែង​ណា ហើយ​នរណា​ខ្លះទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​នាំចូល​ឧបករណ៍​ទាំងនេះ​មក​ក្នុងប្រទេស​ថៃ​។​

​តាម​ការផ្តន្ទាទោស​ពីបទ​រត់ពន្ធ​គ្រឿង​បរិក្ខារ​ពេទ្យ តាមច្បាប់​នៅក្នុង​ប្រទេស​ថៃ គឺ​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១​ឆ្នាំ និង​ជាការ​ពិន័យ​ជា​ប្រាក់​មិន​លើសពី ១០០.០០០ បាត ឬ​ទាំងពីរ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ INN News)​

spot_img
×