Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាជាជម្រកក្រពើភ្នំ ខណៈពេលដែលតំបន់អាស៊ីអាគ្នេយ៍បានផុតពូជ ឬស្ទើរផុតពូជ

spot_img

«កាលពីមុនក្រពើភ្នំ ឬក្រពើត្រី ត្រូវបានគេប្រទះឃើញនៅទូទាំងតំបន់អាស៊ីអាគ្នយ៍ ប៉ុន្តែឥឡូវនេះ វាបានផុតពូជ ឬស្ទើរតែផុតពូជពីប្រទេសភាគច្រើនទៅហើយលើកលែងតែកម្ពុជានោះទេ»។នេះគឺជាឯកសារស្រាវជ្រាវ របស់អង្គការWWF Cambodia។

មិនខុសពីសត្វកម្រដ៏ទៃទៀតទេដែលIUCN អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធនធានធម្មជាតិចុះបញ្ជីក្នុងបញ្ជីក្រហម ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ក៏ព្រោះតែល្មូនប្រភេទនេះ កំពុងប្រឈមទៅនឹងការគំរាមកំហែងពីការប្រមាញ់ និងការបាត់បង់ជម្រក រួមទាំងការប្រែប្រួលអាកាសធាតុ។

នៅកម្ពុជាក្រពើភ្នំ ឬក្រពើត្រីនេះ បាននិងកំពុងរស់នៅក្នុងធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់ទេសភាពឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃទន្លេស្រែពក។ តំបន់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ល្មូនកម្រទាំងនេះក្នុងការរស់នៅព្រោះថាវាមានអាហារសម្បូរបែបដើម្បីចិញ្ចឹមជីវិត និងការជ្រកកោណ។

ក្រពើត្រី ឬក្រពើភ្នំ ដែលត្រូវបានគេរាប់បញ្ចូលនូវ Alligators, Caimans និងgharial ជាប្រភេទសត្វក្រពើដែលមានរាងតូច ដោយកំពុងប្រឈមទៅនឹងការចាប់យកមកចិញ្ចឹមក្នុងកសិដ្ឋាន និងការបង្កាត់នៅក្នុងអាងចិញ្ចឹម។ ក្រពើឈ្មោលពេញវ័យអាចលូតលាស់បានរហូតដល់ទៅប្រវែង៣ម៉ែត្រ ហើយក្រពើពេញវ័យស៊ីត្រីភាគច្រើន ប៉ុន្តែវាក៏អាចស៊ីពពួកថលផលិកសត្វ ល្មូន និងថនិកសត្វដែលមានទំហំតូចៗផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×