Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារ​មួយ​នៅ​អា​មេ​រិច មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ៤០០​នាក់​

spot_img

មនុស្ស​ចំនួន ៤០១​នាក់ នៅក្នុង​ពន្ធនាគារ ស្ថិតក្នុង​តំបន់ Cook County នៃ​ទីក្រុង Chicago ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​មន្ត្រី​ពន្ធនាគារ​និយាយថា អ្នកទោស​ចំនួន ២៥១​នាក់ និង​បុគ្គលិក​គុក​ចំនួន ១៥០​នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។ គុក​នោះ​មាន​អ្នកទោស​សរុប ៤.៧០០​នាក់​។​

​ក្នុងចំណោម​អ្នក​ឆ្លង មាន ២២​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​៣៣​នាក់ ត្រូវបាន​គេ​យកទៅដាក់​កន្លែង​ស្ថា​រ​និតិ​សម្បទាន​។​

​អ្នកទោស​ម្នាក់ បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​ពី​ខាង​ពន្ធនាគារ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ពុធ​នេះ (​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​) អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ជិត ២.០០០​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​លើស ១៤.៦០០​នាក់ ខណៈ​អ្នក​ឆ្លង​កើន​លើស ៣៣០.០០០​នាក់​។​

​អា​មេ​រិច​ឈរ​នៅ​តំណែង​លេខ​មួយ និង​លេខ ២ ជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CGTN​

spot_img
×