Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​រួចខ្លួន​ទេ​! អ្នកជំងឺ Covid-19 ដែល​ខាំ​មុខ​អ្នក​គ្រូពេទ្យ​ចិន​ម្នាក់ ដែល​ខំ​ខ្នះខ្នែង​ជួយ​ព្យាបាល ក្រោយ​សះស្បើយ​នឹង​ប្រឈម​គុក​ហើយ

spot_img

​អ្នកជំងឺ​នី​ហ្សេ​រី​យ៉ា​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ខាំ​មុខ​របស់​គិលានុបដ្ឋាយិកា​ម្នាក់ ខណៈពេល​ស្ថិតក្រោម​ការជួយ​ព្យាបាល និង​ដាក់​នៅ​ដាច់ដោយឡែក អាច​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ នៅពេលដែល​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​។​

​អ្នក​វាយប្រហារ​ដែល​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​មានឈ្មោះ Okonkwonwoye Chika Patrick អាយុ ៤៧ ឆ្នាំ បាន​បដិសេធ​មិន​ព្រម​ទទួល​ការព្យាបាល​ទេ ហើយ​បាន​ព្យាយាម​រត់​ចេញពី​មន្ទីរពេទ្យ​។​

Patrick ត្រូវបាន​ចោទប្រកាន់​បាន​រុញច្រាន​និង​វាយ ទៅលើ​ស្ត្រី​ជា​គិលានុបដ្ឋាយិកា​នោះ ដែល​ព្យាយាម​បញ្ឈប់​គាត់​មិនអោយ​ចេញពី​មន្ទីរពេទ្យ ចុះទៅ​ជាន់​ផ្ទាល់​ដី ។ ហើយ​ខណៈពេល​អ្នកជំងឺ​មានចិត្ត​កាច​សាហាវ​រូបនេះ ក៏បាន​ខាំ​មុខ​របស់​នាង ក្នុងពេល​វាយប្រហារ​នោះ​ផងដែរ​។​

​បុរស​រូបនេះ បាន​ចូល​ប្រទេស​ចិន​កាល​នៅ​ថ្ងៃទី ២០ ខែមីនា ហើយ​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ។ បន្ទាប់មក គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ដាក់​នៅឯ​កោ និង​ព្យាបាល​នៅ​ថ្ងៃទី ២៣ ខែមីនា​។​

​វីដេអូ​ដែល​ឥឡូវ​បាន​សាយភាយ​ពេញ​បណ្តាញ​សង្គម​ចិន បង្ហាញ​ពីមុខ​របួស​នៅ​ជិត​ភ្នែក​របស់​គិលានុបដ្ឋាយិកា ដែល​បាន​សម្រក់​ទឹកភ្នែក​យំ​ខ្សឹកខ្សួល​គួរ​ឲ្យ​អាសូរ​។ នាង​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា បាន​រងរបួស​ស្រាល​ត្រ​ង់ក និង​ចង្កេះ​ផងដែរ​។​

​ទោះយ៉ាងណា គេ​មិនទាន់​ច្បាស់​ថា​តើ​ការចោទប្រកាន់ ពីបទ​ឧក្រិដ្ឋ​ប្រភេទ​ណា ដែល​បុរស​នោះ​អាច​នឹង​ប្រឈម​នោះទេ​។ ក្រុមមន្ត្រី​បាន​និយាយថា សម្រាប់​ពេលនេះ បុរស​នេះ​កំពុង​ត្រូវបាន​ព្យាបាល ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ប៉ូលីស ហើយនឹង​ត្រូវតែ​ចោទប្រកាន់​ទោសទណ្ឌ នៅពេល​គាត់​បានជា​សះស្បើយ​ពី​ជំងឺ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×