Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ប្រគល់​ផ្ទះ​តម្លៃ​សមរម្យ ជូន​ដល់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០​នេះ បានប្រគល់​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​អភិវឌ្ឍ​ដោយ​ក្រុម WordBridge Homes Co.,Lfd ចំនួន​៦៨០​ខ្នង​ផ្ទះ លើ​គម្រោង​សរុប ២.៤៥៧​ខ្នង​ផ្ទះ ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​គោគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​


​ពិធី​ប្រគល់​លំនៅឋាន​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ នា​ព្រឹក​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល​។​

​ការប្រគល់​លំនៅឋាន​សមរម្យ​នេះ គឺធ្វើឡើង​ដោយ​អនុវត្តតាម​គោលនយោបាយ​ជាតិ​ស្តីពី លំនៅឋាន និង​គោលនយោបាយ​ស្តីពី ការលើកទឹកចិត្ត និង​ការបង្កើត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​ផ្តល់ឱកាស​ជូន​ប្រជាជន​ទូទាំងប្រទេស មាន​លំនៅឋាន​សមរម្យ​អាច​រស់នៅ បាន​ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ ជាពិសេស​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៥​គម្រោង រួមមាន​លំនៅឋាន​សរុប​ចំនួន ៨.៣៣១​ខ្នង​ផ្ទះ និង​៧.២៥៦ ចំណែក​ឯកជន​ត្រូវបាន​អភិវឌ្ឍ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ ចំនួន​២​គម្រោង​, ខេត្តកណ្តាល ចំនួន ២​គម្រោង និង​ខេត្តបន្ទាយមានជ័យ ចំនួន ១​គម្រោង​។​

​ក្នុងនោះដែរ ឯកឧត្តម ជា សុផារ៉ា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​សំណូមពរ​ប្រជាពលរដ្ឋ​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19៕​ដោយ​៖​សម្ផស្ស​

spot_img
×