Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​អ្នក​ផឹក​! កុំថាឡើយ​ត្រឹម​បិទ​ក្លឹប​កម្សាន្ត ហាង​ម៉ាស្សា បារ​រាត្រី សូម្បីតែ​លក់​គ្រឿង​ស្រវឹង​ក៏ត្រូវ​ហាមឃាត់​ដែរ​

spot_img

​ប្រទេស​ថៃ​៖ ឈៀង​ម៉ៃ ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង ចាប់ពី​ថ្ងៃទី ១០-២០ ខែមេសា ឆ្នាំ​២០២០ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង កាន់តែខ្លាំង​របស់ខ្លួន ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ COVID-19 ។​

​សហគ្រាស​លក់រាយ និង​លក់ដុំ​ទាំងអស់ នៅ​ឈៀង​ម៉ៃ ត្រូវបាន​បញ្ជា​ឱ្យ​បិទ ឬ​លាក់​បិទបាំង​ផ្នែក​ភេសជ្ជៈ ដែលមាន​ជាតិ​អាល់កុល​របស់​ពួកគេ ។ នេះ​បើ​យោងតាម​បទបញ្ជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ដោយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ជំងឺឆ្លង​ខេត្ត​។​

​បទបញ្ជា​ចុងក្រោយ​នេះ របស់​ឈៀង​ម៉ៃ គឺ​បន្ថែម​លើ​បទបញ្ជា​មុនៗ​របស់ខ្លួន សម្រាប់​ការបិទ​កន្លែង​ជួបជុំគ្នា បណ្តា​កន្លែង​អាជីវកម្ម និង​សកម្មភាព ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ហានិភ័យ​នៃ​ការឆ្លង​ជំងឺឆ្លង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Tourism Authority of Thailand)​

spot_img
×