Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុម​ជនល្មើស ប្លន់ ឆក់ ផ្ទុះអាវុធ ៤​ថ្ងៃ​ជាប់​គ្នា ស្លាប់២នាក់ តែ​នគរបាល​មិនទាន់​បង្ក្រាបបាន​សោះ​

spot_img

​ភ្នំពេញ :  កើតមាន​រឿង អសន្តិសុខ​ក្នុង​មូលដ្ឋាន ឆក់ ប្លន់ និង​ផ្ទុះអាវុធ ផ្ទួនៗ​គ្នា​ចំនួន​៤​ថ្ងៃ ជាប់​គ្នា មិនទាន់​ឃើញ​មាន​បង្ក្រាប​ជនសង្ស័យ​នៅឡើយ​ទេ ហើយ​មាន​២​ករណី បណ្តាល​ឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត​។ មហាជន​បាន​លើកឡើងថា ចាំមើល​លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេង មិនទាន់មាន​ចំណាត់ការ​បង្ក្រាប ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស ឆក់ ប្លន់ និង​បាញ់បោះ សេរី យកមក​ផ្តន្ទាទោស​បានដែរ​ឬទេ​?

​សូមបញ្ជាក់​ផងដែរ កាលពីពេល​ថ្មីៗ​នេះ គឺ​នៅ​យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ មាន​ករណី ក្រុម​ជនសង្ស័យ​មួយក្រុម​ជនល្មើស​ធ្វើ​សកម្មភាព ធាក់​និង​វាយ បំណង​ប្លន់​យក​ម៉ូតូ ពី​ជនរងគ្រោះ​២​នាក់ មិនបាន​សម្រេច នៅ​ចំណុច​ជិត​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។ ករណី​ទី​២ យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ​មួយក្រុម ធ្វើ​សកម្មភាព ឆក់​ទៅលើ​នារី​ម្នាក់ ហើយ​ធាក់​ដៃចង្កូត​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ស្លាប់ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅ​ចំណុច​ទុល​មុខ ហាង ១៦៨ ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង និង​ករណី​ទី​៣ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព បាញ់​គំរាម​ក្រុម​តៃកុង​ឡាន​មួយក្រុម នៅមុខ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ចំណុច​ផ្លូវ ១៩៩ កែង​នឹង​ផ្លូវ​៣៦៦ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង បណ្ដាល​ឲ្យ​របួស​មនុស្ស​ម្នាក់ និង ករណី​ទី​៤ នៅ​ព្រឹក​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​ឆក់ ខ្សែក​ពី​នារី​ម្នាក់ ​ឈ្មោះ ហុង សុខ​ចេង  អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។ នៅក្រោយ​មន្ទីរពេទ្យ រុស្ស៊ី ផ្លូវ​៤៣០ ហើយ​ជនរងគ្រោះ​គ្រោះ ដេញតាម មកដល់​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏ត្រូវ​ក្រុម​ជនសង្ស័យ ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ បណ្ដោយ​ឲ្យ​រងរបួស រងរបួស​ធ្ងន់ ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។
​ហើយ​មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ បាន​ម្នាក់​ណាយ​កមក សួរនាំ​នៅឡើយ​ទេ ។

​នេះ​ជាការ​ភ័យព្រួយ​បារម្ភ របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង​ខណ្ឌ​បឹង​កេងកង​ទាំងមូល ហើយ​បទល្មើស​នេះ អាច​បង្ក​ចេញពី​កន្លែង ល្បែងស៊ីសង តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូចជា​ទីតាំង ហ្គេម​បាញ់ នៅ​ចំណុច​ផ្លូវ លូ​លេខ ១០៥ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង ដែរ កំពុងដំណើរការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទទួលភ្ញៀវ​អ្នកញៀន​ល្បែង មក​ចូល​លេង​ទីតាំង​ទាំងនេះ ហើយ​គឺជា​ប្រភព​នៃ​បទល្មើស ទើប​បណ្ដាល​ឲ្យ​មាន​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន លួច ឆក់ ប្លន់ ជា​ញឹកញាប់​ក្នុង​ខណ្ឌ​បឹង​កេងកង​តែម្ដង ។

​ទោះជា​យ៉ាងណាក៏ដោយ ករណី ឆក់ ប្លន់ និង​ផ្ទុះអាវុធ​៤​ថ្ងៃ​ជាប់​គ្នា សមត្ថកិច្ច​ មិនទាន់មាន​ចំណាត់ការ​លើ​ជនល្មើស​នៅឡើយ​ទេ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×