Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់ទូរស័ព្ទដៃមានភ្ជាប់ប្រព័ន្ធ អាយក្លោត សម្រេចបានមួយថ្ងៃ ប៉ូលីសចាប់ដាក់ខ្នោះ ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់

spot_img

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ដែលមានភ្ជាប់ប្រព័ន្ធ អាយក្លោត សម្រេចបានមួយថ្ងៃ ហើយក្នុងការឃាត់ខ្លួននោះ ប៉ូលីសដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់បន្ថែមទៀត។

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥និង៣០នាទី នៅចំណុចមុខ លេខ១០EoE1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាព កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១និង២០នាទី នៅចំណុចមុខផ្ទះលេខ ២៧៨ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត ហៅ អាភ័ក្រ្តខ្មោច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០Eo E1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឡា នូយ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ លេខ ១៥១CEo ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមានក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន៥កញ្ចប់ធំ ទូរស័ព្ទដៃម៉ាក Samsung Duos ពណ៌ស ១ ដែលជារបស់ជនសង្ស័យ ។ ទូរស័ព្ទដៃម៉ាក I Phone 6 Plus ពណ៌ទឹក មាស ១គ្រឿង ដែលជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ហើយបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:២០នាទី ជនរងគ្រោះឈ្មោះ ឡា នូយ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Cub C90 ពណ៌ទឹកប៊ិកចេញពីផ្ទះកូននៅម្ដុំផ្សារ ហេង លី ផ្លូវលេខ២៧១ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំផ្សារដេប៉ូ លុះពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ២៧៨ ផ្លូវ លេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះក៏ឈប់ម៉ូតូរួចអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទមួយគ្រឿងម៉ាក IPhone 6Plus ពណ៌ទឹកមាស ស្រាប់តែមានជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត និងបក្សពួកឈ្មោះ អាសាល ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Bet ពណ៌ក្រហម-ស មិនច្បាស់ស្លាកលេខ មកពីក្រោយខាងស្ដាំដៃជនរងគ្រោះរួចធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះហើយគេចខ្លួនបាត់ ។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចយើងជួយធ្វើការ ស្រាវជ្រាវ ចាប់ជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយទូរស័ព្ទរបស់ជនរងគ្រោះមាន ភ្ជាប់ប្រព័ន្ធ អាយក្លោត ( I CLOUD ) ។ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៥និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត ហៅ អាភ័ក្ត្រខ្មោច នៅចំណុចមុខលេខ១០EoE1 ផ្លូវលេខ២៧១ ក្រុមទី២៩ ភូមិ១១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឆែកខ្លួនជនសង្ស័យខាងលើឃើញមានវត្ថុតាង ទូរស័ព្ទដៃម៉ាក I Phone 6Plus ពណ៌ទឹកមាស របស់ជនរងគ្រោះឈ្មោះ ឡា នូយ និងរកឃើញក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ធំល្មម សមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាងខាងលើបញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទលគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យជាបក្សពួកឈ្មោះ អាសាល បានគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហាក់ ហេងលីសុភ័ក្រ្ត កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×