Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់​អាល់កុល​ក្លែងក្លាយ ដោយ​អ​ចេតនា​និង​លើកដំបូង ទើប​មន្ត្រី​ជំនាញ មិន​ចាប់ខ្លួន​ម្ចាស់​ផលិតផល គ្រាន់តែ​អប់រំ​

spot_img

​បន្ទាយមានជ័យ ៖ មន្ត្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កប​ប , CCF) សាខា​ខេត្ត និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​គុណភាព និង​តម្លៃ​លក់​អាល់កុល ជែ​ល​លាងដៃ សាប៊ូ​លាងដៃ និង​ម៉ា​សមុខ ដោយបាន​រកឃើញ​នូវ​អាល់កុល​ក្លែងក្លាយ យកទៅ​កម្ទេចចោល ហើយ​ធ្វើ​ការណែនាំ និង​អប់រំ ដោយសារតែ​ជា​ករណី​លើកដំបូង​។​

​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប ៖ CCF) ខេត្តបន្ទាយមានជ័យ និង​លោក​ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព តម្លៃ​លក់ និង​ប្រភព​នូវ​ផលិតផល ដូចខាងលើ នៅតាម​ឱសថស្ថាន​រង​៧​កន្លែង និង​ស្តង់​២​កន្លែង នៅ​ផ្សារ​ចម្ការ​គរ និង​ដងផ្លូវ​នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី បាន​ថ្លែងថា ផលិតផល​ទាំងនោះ ស្ទើរ​ទាំងអស់ មានគុណ​ភាពល្អ មានតម្លៃ​ប្រក្រតី​សមស្រប មិន​ឡើងថ្លៃ​ខ្ពស់​។​
​មន្ត្រី​បាន​អរគុណ​ដល់​បងប្អូន​អ្នកលក់​ថា ធ្វើ​ហ្នឹង​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម​ក្រសួង​សុខាភិបាល និង​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ជំនាញ​នានា​ហើយ ។ ប៉ុន្តែ​នាឱកាស​នោះ មន្ត្រី បាន​រកឃើញ​នូវ​អាល់កុល​ក្លែងក្លាយ ហើយ​ត្រូវ​ដកហូត​បាន​ចំនួន​២៤​ដប ស្មើ​ចំណុះ​១២​លីត្រ រួច​បាន​យកទៅ​កម្ទេចចោល ។​
​ចំពោះ​ទីតាំង អ្នក​ផលិត​ផលិត មន្ត្រី​ជំនាញ​ថា នឹង​ស្រាវជ្រាវ​រក ដើម្បី​ចាត់វិធានការ​តាមច្បាប់ ។​

​ដោយសារ​ថា ការលក់​នេះ​ធ្វើ​ដោយ​អ​ចេតនា និង​លើកដំបូង ហើយ​អ្នកលក់​មិនបាន​ដឹង​អ្វី ទើប​ជំនាញ​មិន​ចាប់ខ្លួន​ម្ចាស់​ផលិតផល ប៉ុន្តែ​បាន​អប់រំ ណែនាំ​កុំ​ឲ្យ​អាជីវករ​នោះ សហការ​ល្អ​នឹង​សមត្ថកិច្ច ហើយ​ដាច់ខាត​កុំ​លក់​ផលិតផល​ក្លែងក្លាយ​នោះ ។​

​ដល់​រសៀល​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០២០​ថា លោក​សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រី​ដដែល រួម​នឹង​លោក​ប៊ុ​ក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​ចុះ​ផ្សព្វផ្សាយ​ការកំណត់ រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា ស្របតាម​គោលនយោបាយ​ចេញ​ថ្មី របស់​រាជរដ្ឋាភិបាល ពោលគឺ​តាម​តម្លៃ​ទីផ្សា​អន្តរជាតិ ដែល​បាន​ធ្លាក់ចុះ​ពេល​មេរោគ​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​ជា​សាកល​នេះ ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ក៏​យក​សេចក្តីណែនាំ របស់​ក្រសួងពាណិជ្ជកម្ម និង​អន្តរក្រសួង គឺ​តម្លៃ​ប្រេង​ត្រូវ​កំណត់​លក់ ០,២០​ដុល្លារ​ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង ។ ត្រូវបាន​កំណត់​០,២៣​ដុល្លារ​ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត ។​
​តម្លៃ​នេះ ក៏ត្រូវ​សមស្រប​នឹង​អត្រា​ប្តូរប្រាក់ ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​៕ ដោយ ៖ បន្ទាយ​

spot_img
×